• 2020-04-23 04:36:41
  • ព័ត៌មាន

ត្រៀមទៀន ត្រៀមចង្កៀង! តំបន់មួយចំនួននៅភ្នំពេញ ត្រូវដាច់ភ្លើង ជាច្រើនម៉ោង

  • 2020-04-23 04:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គីសនីកម្ពុជា បា​នចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលអគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន។

សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៖

ប្រភព៖អគ្គីសនីកម្ពុជា

អត្ថបទ៖ Tep Sovannmoly

មតិយោបល់