- 2020-04-23 08:39:32
- ព័ត៌មាន
ជនជាតិឥណ្ឌូនេស៊ី ២នាក់ ចែកបទពិសោធន៍ក្រោយព្យាបាលកូវីដ១៩ ជាសះស្បើយនៅកម្ពុជា
- 2020-04-23 08:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិឥណ្ឌូនេស៊ី ២នាក់ ចែកបទពិសោធន៍ក្រោយព្យាបាលកូវីដ១៩ ជាសះស្បើយនៅកម្ពុជា
ចន្លោះមិនឃើញ
ជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលត្រូវបានបញ្ជូនទៅព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ១៣ ខែមេសា បានចែករំលែករឿងរ៉ាវនៃព្យាបាលជាសះស្បើយរបស់ខ្លួន។
អ្នកទាំងពីរបានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃទី ២៦ ខែមីនា។ ពួកគេបានស្នាក់នៅក្នុងក្រុងប៉ោយប៉ែតប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយ។ អ្នកទាំងពីរ បាននិយាយនៅឯមន្ទីរពេទ្យក្នុងខេត្តសៀមរាបថាពួកគេត្រូវបានគេឲ្យលេបថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់, ថ្នាំងងុយដេក, ថ្នាំទល់លាមក, វីតាមីន E, A, C និងខ្លាញ់ត្រី។ ពួកគេបន្ថែមថា “យើងក៏ត្រូវបានគេឲ្យផឹកទឹកខ្ញី លាយទឹកឃ្មុំនិងស្លឹកគ្រៃ, អាហារដែលមានសុខភាពល្អនិងជីវជាតិរួមមាន សាច់គោ, ត្រីសាល់ម៉ុន, បន្លែខៀវ និងផ្លែឈើដូចជាល្ហុង, គីវី និងចេកជាដើម។”
ក្រៅពីនេះ ពួកគេក៏ត្រូវបានណែនាំឲ្យលាងច្រមុះជាមួយទឹកអំបិលពីរដងក្នុងមួយថ្ងៃ និងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីធ្វើឱ្យសួតរបស់ពួកគេរឹងមាំ។ ពួកគេបាននិយាយថា "រឿងមួយទៀតដែលពេទ្យនៅទីនេះបានប្រាប់យើងអោយធ្វើគឺរក្សាចិត្តឲ្យស្ងប់ កុំមានភាពតានតឹង កុំភ័យស្លន់ស្លោ និងភ័យខ្លាច ហើយព្យាយាមរក្សាភាពរីករាយជឿទុកចិត្តលើពេទ្យ។"
គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោកមាន ២ ៦៣៣ ០៦៤នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ១៨៣ ៨៨២នាក់៕