- 2020-04-24 02:58:56
- ព័ត៌មាន
មហាសេដ្ឋីទី១សិង្ហបុរី ត្រូវប៉ាន់ខ្លាំងលក់បំពង់អុកស៊ីហ្សែនមួយថ្ងៃរកបានជាង ៣៧លានដុល្លារ
- 2020-04-24 02:58:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីទី១សិង្ហបុរី ត្រូវប៉ាន់ខ្លាំងលក់បំពង់អុកស៊ីហ្សែនមួយថ្ងៃរកបានជាង ៣៧លានដុល្លារ
ចន្លោះមិនឃើញ
អ្នកមានជាងគេរបស់សិង្ហបុរី កាន់តែមានឡើងថែមទៀតក្រោយពីរកបានជាង ១ពាន់លានដុល្លារក្នុងមួយខែនៅឆ្នាំនេះ ដែលរកចំណូលបានពីក្រុមហ៊ុនលក់ឧបរកណ៍ពេទ្យរបស់ខ្លួនអំឡុងពេលដែលកូវីដ១៩កំពុងវាយលុកទូទាំងពិភពលោក។
យោងតាមទិន្នន័យចេញដោយ Bloomberg ឲ្យដឹងថាលោក Li Xiting មហាសេដ្ឋីទី១សិង្ហបុរី និងជាសហស្ថាបនិកនៃក្រុមហ៊ុន Shenzhen Mindray Bio-Electronics រកបានសរុប ៤,៣ពាន់លានដុល្លារក្នុងឆ្នាំនេះ ដែលបណ្ដាលឲ្យទ្រព្យសម្បត្តិសរុបរបស់លោកឡើងដល់ ១៣,៥ពាន់លានដុល្លារ ពោលគឺលោករកបាន ៣៧,៧លានដុល្លារក្នុងពេល ២៤ម៉ោង។ ក្រុមហ៊ុន Mindray ដែលលក់បំពង់អុកស៊ីហ្សែន ត្រូវបានរាយការណ៍ថាទទួលបានការបញ្ជាទិញពីអ៊ីតាលីជាង ១ម៉ឺនគ្រឿងកាលពីខែមីនា។ ក្រុមហ៊ុនបានឲ្យដឹងថាអ៊ីម៉ែលថា "ការបញ្ជាទិញ បានកើនឡើងយ៉ាងខ្លាំងកាលពីខែមីនា។ យើងទទួលបានការបញ្ជាទិញពីប្រទេសជាង ១០០ សម្រាប់ឧបករណ៍ពេទ្យរបស់យើងដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង។”
គួរឲ្យដឹងថា ក្រុមហ៊ុន Mindray ត្រូវបានដំណើរការជាផ្លូវការកាលពីឆ្នាំ ២០១៨កន្លងទៅ ដោយមានរោងចក្រដំឡើងបំពង់អុកស៊ីហ្សែននៅក្នុងប្រទេសចិន ហើយអាចផលិតបាន ២ ២០០ គ្រឿងក្នុងមួយសប្ដាហ៍៕