- 2020-04-26 01:19:37
- ព័ត៌មាន
ពាក្យចចាមអារាមកាន់តែផ្ទុះខ្លាំង! សារព័ត៌មានចិនអះអាងថា មេដឹកនាំកូរ៉េខាងជើងស្លាប់ហើយ
- 2020-04-26 01:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យចចាមអារាមកាន់តែផ្ទុះខ្លាំង! សារព័ត៌មានចិនអះអាងថា មេដឹកនាំកូរ៉េខាងជើងស្លាប់ហើយ
ចន្លោះមិនឃើញ
ពាក្យចចាមអារាមជុំវិញសុខភាពរបស់លោកគីមជុងអ៊ុន កាន់តែមានសម្ទុះខ្លាំងឡើងនៅថ្ងៃនេះ ក្រោយពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីជាច្រើន អះអាងថាលោកបានទទួលមរណភាពហើយ។
យោងតាមនាយករងនៃទូរទស្សន៍ផ្កាយរណបហុងកុង (HKSTV) អ្នកស្រី Shinjian Xingzou ឲ្យដឹងថា ប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកស្រីថាមេដឹកនាំកូរ៉េខាងជើងអាយុ ៣៦ ឆ្នាំបានស្លាប់បាត់ទៅហើយ។ ស្ត្រីខាងលើ មានអ្នក Follower ជាង១៥លាននាក់លើបណ្ដាញសង្គម Weibo ចិន ហើយក៏ជាក្មួយស្រីម្នាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ។ ការអះអាងនេះ ត្រូវបានធ្វើឡើងក្រោយពេលដែល ភ្នាក់អារស៊ើបការណ៍អាមេរិកបង្ហើបថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់បេះដូង។
ថ្មីៗនេះ លោកគីម ជុងអ៊ុនបានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួននៅថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពីស្ថានភាពសុខភាពរបស់មេដឹកនាំក្រុងព្យុងយ៉ាងរូបនេះ។ របាយការណ៍មួយចេញកាលពីថ្ងៃអង្គារ បានឲ្យដឹងថាលោក គីម ជុងអ៊ុន បានធ្វើការវះកាត់សរសៃឈាមបេះដូងដែលជាហេតុខកខានក្នុងពិធីដ៏សំខាន់៕