- 2020-04-26 13:45:10
- ព័ត៌មាន
សារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនទាន់ឆ្លើយតបទៅកាន់ពាក្យចចាមអារាមការស្លាប់គីម ជុងអ៊ុននោះទេ!
- 2020-04-26 13:45:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនទាន់ឆ្លើយតបទៅកាន់ពាក្យចចាមអារាមការស្លាប់គីម ជុងអ៊ុននោះទេ!
ចន្លោះមិនឃើញ
ខណៈពេលដែលពិភពលោក កំពុងចាប់អារម្មណ៍ខ្លាំងនិងមានពាក្យចចាមអារាមជាច្រើនពាក់ព័ន្ធនឹងការស្លាប់របស់លោកគីមជុងអ៊ុន ឥឡូវនេះសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង មិនបានបកស្រាយឆ្លើយតបទៅកាន់ព័ត៌មានចចាមអារាមទាំងនោះទេ ដោយគ្រាន់តែលើកលោកពីសម្ដីរបស់មេដឹកនាំរូបនេះ កើតសរសើរក្រុមកម្មករសាងសង់ទៅវិញ។
យោងតាមវិទ្យុរដ្ឋកូរ៉េខាងជើង បានរាយការណ៍នាថ្ងៃអាទិត្យនេះថាលោក គីម ជុងអ៊ុន បានបង្ហាញការកោតសរសើរចំពោះកម្មករទាំងអស់ដែលបានចូលរួមសាងសង់ទីក្រុង Samjiyon ខណៈពេលដែលមានពាក្យចចាមអារាមពីសុខភាពរបស់មេដឹកនាំរូបនេះ។ ទោះយ៉ាងណាក៏ដោយ នៅតែមិនទាន់មានការបកស្រាយលម្អិតណាមួយស្ដីអំពីស្ថានភាពសុខភាព ឬសកម្មភាពសាធារណៈរបស់លោកគីម ជុងអ៊ុននោះទេ។
សកម្មភាពចុងក្រោយរបស់លោក ត្រូវបានសារព័ត៌មានក្រុងព្យុងយ៉ាង KCNA រាយការណ៍កាលពីថ្ងៃទី ២២ខែមេសាថា លោកបានផ្ញើសារឆ្លើយតបនឹងប្រធានាធិបតីស៊ីរីលោក Bashar al-assad ចំពោះការអបអរសាទរនៃថ្ងៃខួបកំណើតរបស់ជីតាលោក។
ជាមួយគ្នាដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីសកម្មភាពរបស់មេដឹកនាំទេ ហើយក៏មិនមានរូបថតថ្មីរបស់លោកគីមត្រូវបានចុះផ្សាយដែរ។ រូបថតចុងក្រោយបំផុតរបស់លោក គីមជុងអ៊ុន បានលេចនៅលើសារព័ត៌មាន KCNA នៅពេលធ្វើការត្រួតពិនិត្យកងកម្លាំងការពារដែនអាកាសនៅភាគខាងលិចនៃកូរ៉េខាងជើងកាលពីថ្ងៃទី ១២ ខែមេសា។
គួរបញ្ជាក់ថា ពាក្យចចាមអារាមពីការស្លាប់របស់លោកគីម ជុងអ៊ុន ត្រូវបានផ្ទុះឡើងក្រោយពេលដែលសារព័ត៌មាន CNN ផ្សាយថាលោកទទួលបរាជ័យក្នុងការវះកាត់បេះដូង។ លើសពីនេះទៀត ការមិនបង្ហាញខ្លួននៅក្នុងពិធីខួបកំណើតជីតា Kim Il Sung របស់លោក បានធ្វើឱ្យមានការសង្ស័យអំពីស្ថានភាពសុខភាពមេដឹកនាំក្រុងព្យុងយ៉ាងរូបនេះ រហូតមានសារព័ត៌មានជាច្រើនផ្សាយពីការស្លាប់របស់លោក៕