- 2020-04-27 08:01:40
- ព័ត៌មាន
នរណានឹងឡើងដឹកនាំកូរ៉េខាងជើង បើគីម ជុងអ៊ុន ពិតជាស្លាប់ដូចពាក្យចចាមអារាមមែន?
- 2020-04-27 08:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណានឹងឡើងដឹកនាំកូរ៉េខាងជើង បើគីម ជុងអ៊ុន ពិតជាស្លាប់ដូចពាក្យចចាមអារាមមែន?
ចន្លោះមិនឃើញ
ពាក្យចចាមអារាមពីការស្លាប់របស់លោកគីម ជុងអ៊ុន ត្រូវបានផ្ទុះឡើងក្រោយពេលដែលសារព័ត៌មាន CNN ផ្សាយថាលោកទទួលបរាជ័យក្នុងការវះកាត់បេះដូង។
យោងតាមអ្នកវិភាគមានមូលដ្ឋាននៅទីក្រុងញូវយ៉ក លោក Sean King ឲ្យដឹងថា ក្នុងករណីដែលលោកគីម ជុងអ៊ុនស្លាប់ នោះអ្នកឡើងបន្ដតំណែងត្រូវតែជាប់សាច់ឈាមត្រកូលគីម។ ប៉ុន្តែដោយសារតែបងប្រុសរបស់លោកគីមជុងអ៊ុន គឺលោក គីម ជុងណាម ត្រូវបានធ្វើឃាតកាលពីឆ្នាំ ២០១៧ មិនមានអ្នកស្នងតំណែងជាក់ស្តែងជាបុរសភ្លាមៗក្នុងចំនោមកូនៗរបស់គីមជុងអ៊ីលទេ។ យ៉ាងណាមិញ គេសង្កេតឃើញថាបេក្ខភាពដ៏មានសក្ដានុពលក្នុងការឡើងកាន់តំណែងបន្ដ គឺអ្នកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់គីម ជុងអ៊ុន។ អ្នកស្រី គីម យ៉ូជុង ត្រូវបានគេមើលឃើញជារឿយៗក្រោយការបង្ហាញខ្លួនជាមួយបងប្រុស ក្នុងជំនួបកំពូលផ្សេងៗដូចជាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនស៊ី ជីងពីង។
លោក King បាននិយាយថា “អ្នកស្នងតំណែង ត្រូវតែជាសមាជិកគ្រួសារគីម ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ជាពិសេសស្ដីអំពីគីមអ៊ីលស៊ុង និងគីមជុងអ៊ីល។" មនោគមវិជ្ជារបស់ប្រទេសនេះកំណត់ថាប្រទេសកូរ៉េខាងជើង គឺជារដ្ឋបដិវត្តមួយដែលមេដឹកនាំដ៏អស្ចារ្យដើរតួជាឪពុកសម្រាប់ប្រទេសជាតិ ដែលមានន័យថាអ្នកដឹកនាំត្រូវតែជាបុរស។
ចំណែកឯអ្នកវិភាគមួយរូបទៀតមកពីប្រទេសអូស្ត្រាលី គឺលោក Malcolm Davis ឲ្យដឹងថា "ច្បាស់ណាស់ថាអ្នកស្រី គីមយ៉ូជុង នឹងឡើងកាន់តំណែងបន្ដ ប៉ុន្តែថាតើបក្សពួកកូរ៉េខាងជើងនឹងព្រមទទួលយកមេដឹកនាំជាស្ត្រីឬអត់នោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕”