• 2014-11-20 17:18:47
  • ព័ត៌មាន

ដឹង​ថា​សប្បុរសជន​ក្នុង​ស្រុក​ផ្តល់​ជំនួយ​ថវិកា​ប៉ុន្មាន​ហើយ​​​ជួយមន្ទីរពេទ្រ​គន្ធបុប្ផា?

  • 2014-11-20 17:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្បុរសជន​ក្នុង​ស្រុក​កាន់​តែ​ច្រើន បាន​ចូលរួម​ចំណែក​បរិច្ចាក​ថវិកា​សម្រាប់​មន្ទីរពេទ្រ​គន្ធបុប្ផា។ គិត​មក​ទល់​ពេល​នេះ ជំនួយ​បាន​មក​ពី​សប្បុរស​ក្នុង​ស្រុក​ ដែល​បាន​បរិច្ចាក​​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្រ​គន្ធបុប្ផា​បាន​ជាង ១ លាន ៧ សែន​ដុល្លារ។

 

 

លោក​វេជ្ជបណ្ឌិត Beat Richner ប្រធាន​មន្ទីរពេទ្រ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ម្សិលមិញ ក្នុង​ពេល​ទទួល​ជំនួយ​បរិច្ចាក​ពី​ក្រុមហ៊ុន​តូយ៉ូតា​ថា៖ "គិត​មក​ទល់​ពេល​នេះ ថ្ងៃ​នេះ មន្ទីរពេទ្រ​គន្ធ​បុប្ផា​បាន​ទទួល​ជំនួយ​ពី​សប្បុរសជន​ក្នុង​ស្រុក​បាន​ជាង ១ លាន ៧ សែន​ដុល្លារ ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការ​ចំណាយ​ការ​ព្យាបាល​ជូន​ដល់​កុមារ​​ក្រីក្រ​កម្ពុជា​"។

 

លោក​បញ្ជាក់​ថា ចំនួន​នេះ​មិន​គិត​ពី​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាក​ធំៗ​ដូចជា មូលនិធី​បាយ័ន​ដែល​បាន​ផ្តល់​ថវិកា​ចំនួន ២ លាន​ដុល្លារ និង​កាកបាទក្រហម​កម្ពុជា​ចំនួន ១ លាន​ដុល្លារ។

 

លោក​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​មន្ទីរពេទ្រ​គន្ធបុប្ផា​ត្រូវការ​ថវិកា​ប្រមាណ ៤២ លាន​ដុល្លារ​ដើម្បី​ចំណាយ​លើ​ប្រតិបត្តិការ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​ទាំង ៤ សាខា ដែល​មាន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប។

 

មន្ទីរពេទ្រ​គន្ធបុប្ផា​ ជា​មន្ទីរពេទ្រ​សប្បុរសធម៌​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩២។ ក្នុង​មួយ​ថ្ងៃ​ៗ មន្ទីរពេទ្រ​បាន​ទទួល​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​រាប់​ពាន់​នាក់​ឲ្យ​រួច​ចាក​ផុត​ពី​សេចក្តី​ស្លាប់។ យ៉ាង​ណា​ការ​ដំណើរ​ការ​របស់​មន្ទីរពេទ្រ​ទៅ​បាន ក៏​អាស្រ័យ​មាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជ​នានា។

 

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ជំនួយ​ឧបត្ថម្ភ​ភាគ​ច្រើន​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គឹ​បាន​មក​ពី​សប្បុរសជន​នៅ​ប្រទេស​ស្វីស ខណៈ​សប្បុរសជន​ក្នុង​ស្រុក​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​សប្បុរសជ​ក្នុង​ស្រុក​បន្ថែម​ទៀត ឲ្យ​បន្ត​ជួយ​បរិច្ចាក​ថវិកា​ដើម្បី​ឲ្យ​មន្ទីរពេទ្រ​មាន​លទ្ធភាព​អាច​បន្ត​ដំណើរការ​បេសកកម្ម​មនុស្ស​ធម៌​របស់​ជួយ​ព្យាបាល​ជំងឺ​ដល់​កម្ពុជា​រាប់​ម៉ឺន​រាប់​សែន​នាក់​ទៀត​ឲ្យ​មាន​ក្តី​សង្ឃឹម​និង​អនាគត​ដ៏​ល្អ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់
អត្ថបទថ្មី