• 2020-04-28 05:48:23
  • ព័ត៌មាន

ដឹងមូលហេតុ មេដឹកនាំកូរ៉េខាងជើង ចូលវះកាត់បេះដូងមុនពេលបាត់មុខជាង ២សប្ដាហ៍

  • 2020-04-28 05:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចចាមអារាមជុំវិញសុខភាពរបស់លោកគីមជុងអ៊ុន កាន់តែ​មាន​សម្ទុះ​ខ្លាំងឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន ក្រោយពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីជាច្រើន អះអាងថាលោកបានទទួលមរណភាពហើយ។

លោក គីម ជុងអ៊ុន ត្រូវ​បាន​គេ​សង្ស័យ​ថា​ស្លាប់​ក្រោយ​ពេល​ដែល​លោក​ខកខាន​មិន​បាន​បង្ហាញ​មុខ​ជា​សាធារណ​អស់​រយៈ​ពេល​ជាង ២​សប្ដាហ៍​មក​ហើយ។ យោង​តាម​របាយការណ៍​ចេញ​ដោយ Daily NK ដែល​ជា​កាសែត​អនឡាញ​មាន​មូលដ្ឋាន​នៅ​កូរ៉េខាង​ត្បូង​ឲ្យ​ដឹង​ថា លោក​គីម ជុង​អ៊ុន បាន​ទទួល​ការ​វះ​កាត់​បេះ​ដូង ដោយ​សារ​តែ​ការ​ជក់​បារី​ច្រើន​លើស​លប់, ឡើង​គីឡូ​ខ្លាំង និង​ធ្វើ​ការ​លើស​ម៉ោង។ ប្រភព​ដដែល​បន្ថែម​ថា មេដឹកនាំ​ខាង​លើ ត្រូវ​បាន​ព្យាបាល​នៅ​វីឡា​មួយ​ក្នុង​នៅ​តំបន់ Hyangsan។

ទោះ​យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​របាយការណ៍​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​លោក​គីម ជុង​អ៊ុន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ការ​ខកខាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ខួប​កំណើត​របស់​ជីតា​លោក​កាល​ពី​ថ្ងៃ​ទី ១៥​ខែ​មេសា បាន​ធ្វើ​ឲ្យ​ពិភពលោក​ដាក់​ការ​សង្ស័យ​ទៅ​លើ​ស្ថានភាព​របស់​មេ​ដឹក​នាំ​រូប​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់