• 2020-04-29 01:12:48
  • ព័ត៌មាន

មើលទៅស្អាតប្លែកម្យ៉ាង ពាក់មួករក្សាគម្លាត១ម៉ែត្រ ការពារការចម្លងកូវីដ នៅសាលារៀនមួយរបស់ចិន

  • 2020-04-29 01:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុស្សិស្សនៅក្នុងប្រទេសចិនត្រូវបានអនុញ្ញាតិអោយចូលរៀនវិញ នៅតាមសាលារបស់ខ្លួន ប៉ុន្តែតម្រូវពាក់ការពារខ្លួនមួយដែលមានឈ្មោះ មួក១ម៉ែត្រ។

បន្ទាប់ពីរយៈពេល៣ខែ នៃការបិទសាលា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ សិស្សានុស្សិស្សក្នុងសាលាមួយនៃប្រទេសចិនបានអនុញ្ញាតិអោយកូនសិស្សរបស់ខ្លួនចូលរៀនវិញ ដោយតម្រូវអោយពាក់មួកមួយដែលអាចរក្សាគំលាតរបស់ពួកគេបាន១ម៉ែត្យ (៣ហ្វីត) ដើម្បីរក្សាបាននូវការពារនូវការប៉ះពាល់ខ្លួនយ៉ាងជិត។

គួរបញ្ជាក់ថា គំនិតនៃការតម្រូវអោយសិស្សពាក់មួយ១ម៉ែត្យនេះជាគំនិតផ្តួចផ្តើមរបស់ សាលាបឋមសិក្សាYangzheng មួយក្នុងខេត្ត Zhejiang ដែលអនុញ្ញាតិអោយសិស្សថ្នាក់ទី រហូតដល់ថ្នាក់ទី៣ ចូលរៀនវិញនៅតាំងពីថ្ងៃ ទី២៦ នាពេលថ្មីៗនេះ។

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Mailonline ប្រែសម្រួល ៖ Art

មតិយោបល់