• 2020-04-29 08:16:32
  • ព័ត៌មាន

បុរសជនជាតិសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ត្រូវពិន័យជាប្រាក់ ១ ៥០០ដុល្លារ បន្ទាប់ពីចេញពីផ្ទះបានកន្លះម៉ោង

  • 2020-04-29 08:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ ត្រូវពិន័យជាទឹកប្រាក់ចំនួន ១ ៥០០ដុល្លារ បន្ទាប់ពីគាត់យល់ច្រលំចាកចេញពីផ្ទះមុនម៉ោងកំណត់ នៃការតម្រូវអោយគាត់នៅដាច់ដោយឡែក បន្ទាប់ពីការសង្ស័យថា គាត់មានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

លោក Tay Chun Hsien ទីប្រឹក្សាហិរញ្ញវត្ថុ AIA គិតថារយៈពេល នៃការដាក់អោយនៅដាច់ដោយឡែករបស់លោកត្រូវបានបញ្ចប់នៅម៉ោង១២យប់។ នេះបើតាមការបញ្ជាក់របស់មេធាវីផ្ទាល់ខ្លួនរបស់លោក។

តុលាការ បានដឹងមកថា លោក Tay បានជាប់ពាក់ព័ន្ធជាមួយនិងអ្នកជំងឺកូវីដ១៩ និងត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅផ្ទះល្វែងរបស់លោក ចាប់ពីថ្ងៃ ១៩ មិនា រហូតដល់ថ្ងៃ២២ មីនា។

លោក Tay ត្រូវបានមន្ត្រីប៉ូលីសធ្វើការខលជាវីដេអូសម្លេងដើម្បីតាមដានសកម្មភាពរបស់លោក តែដោយចៃន្យលោកលោកត្រូវចាប់បានថា លោកបានចេញទៅខាងក្រៅ ដោយគ្មានការអនុញ្ញាតិ និងគ្មានការផ្តល់ដំណឹងជូនទៅមន្ត្រីមូលដ្ឋានអោយបានដឹង។ លោកត្រូវបានបានខលបញ្ជាក់ម្តងទៀត នៅម៉ោង១២០៥នាទី ដែលជាការបញ្ចាក់ចុងក្រោយថា លោកទើបតែមកដល់ផ្ទះមុននេះបន្តិច។

លោក Tay បានសារភាពចំពោះកំហុសឆ្គងរបស់គាត់ តែនេះដោយសារតែគាត់ចង់ទៅទិញអាហារសម្រាប់ញ៉ាំតែប៉ុណ្ណោះ ។ លោក Tay បញ្ជាក់បន្ថែម។

ព្រះរាជអាជ្ញាបានស្នើពិន័យជាប្រាក់ចំនួន ១ ៥០០ ដុល្លារសិង្ហបុរីដោយសារតែលោកTay ជាជនល្មើសលើកដំបូងហើយបានសារភាពទោសកំហុសមុន។

លោករាជអាជ្ញា Norman Yew បាននិយាយថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ក្នុងករណីនេះគឺទាបព្រោះថា លោក Tay បានចំណាយពេលខ្លីនៅខាងក្រៅផ្ទះហើយមិនបានធ្វើដំណើរឆ្ងាយ។ លោករាជអាជ្ញា បានបន្ថែមទៀតថា “ ប្រសិនបើជនជាប់ចោទឃ្លាន ហើយគិតថាគាត់គ្មានអាហារនៅផ្ទះគាត់គួរតែប្រើ App កុម៉្មង់អាហារបាន” ។

ចំពោះការបំពានបទបញ្ជាដាច់ដោយឡែករបស់ លោកTay អាចនឹងជាប់ពន្ធនាគាររហូតដល់ ៦ ខែ និងពិន័យជាប្រាក់អតិបរមា ១០ ០០០ ដុល្លារ ឬទាំងពីរ។

ប្រភព ៖ CNA

ប្រែសម្រួល ៖ Art

មតិយោបល់