• 2020-04-30 04:57:50
  • ព័ត៌មាន

កូវីដ១៩មិនទាន់ចប់ផង! អគ្គីភ័យឆេះការដ្ឋានសាងសង់នៅកូរ៉េខាងត្បូង សម្លាប់ជិត ៤០នាក់

  • 2020-04-30 04:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ៣៨​នាក់​ស្លាប់ និង​ជាង ១០​នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​កូរ៉េ​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាប​ឆេះ​ឡើង​នៅ​ការដ្ឋាន​ដែល​កម្មករ​កំពុង​សាងសង់​ឃ្លាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល។ សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់ ថា​អគ្គិភ័យ​ឆាបឆេះ​ចេញ​ពី​ជាន់​ទី​៤​នៃ​អគារ​យ៉ាង​ឆាប់​រហ័ស ដែល​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​ចេញ​មក​ក្រៅ​រួច។ ក្នុង​ហេតុការណ៍​នេះ​ដែរ កម្មករ​ប្រមាណ ៣០​នាក់ បាន​រត់​គេច​ខ្លួន​ផុត​ពី​អគ្គិភ័យ ខណៈ​ដែល ៨នាក់​រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល។

ក្រោយ​កើតហេតុ ក្រុមមន្រ្តីកំពុងស៊ើបអង្កេតមូលហេតុនៃអគ្គិភ័យនេះដែលអាចបណ្តាលមកពីការផ្ទុះខណៈពេលដែលកម្មករកំពុងធ្វើកានៅទីតាំងនោះ។ ពួកគេ​បន្ថែម​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ថែម​ទៀត ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់