• 2020-05-03 03:54:45
  • ព័ត៌មាន

អស់មន្ទិល! គីម ជុងអ៊ុនស្រាប់តែលេចមកធ្លោ ក្រោយបាត់ខ្លួនជិត៣ សប្ដាហ៍ គេសង្ស័យថាស្លាប់

  • 2020-05-03 03:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន បាន​បង្ហាញ​ខ្លួន​ជា​សាធារណ​ឡើ​ងវិញ​លើក​ដំបូង​បង្អស់​ ក្រោយ​បាត់​មុខ​អស់​រយៈ​ពេល​ជិត ៣​សប្ដាហ៍​ដែល​បណ្ដាល​ឲ្យ​មាន​ពាក្យ​ចចាមអារាម​ថា​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា លោក គីមជុងអ៊ុន បាន​បង្ហាញ​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ជី​នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​សុក្រ​កន្ល​ងទៅ។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់​កូរ៉េ​ខាងជើង រាយការណ៍​ថា​លោក​គីម បាន​ទៅ​ចូលរួម​ពិធី​ខាង​លើ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប រួម​ទាំង​ប្អូន​ស្រី​របស់​ខ្លួន​នៅ​ខេត្ត Sunchon។ តាម​ប្រភព​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​រូប​នេះ មិន​បាន​បង្ហាញ​អាការ​មិន​ស្រួល​ណាមួយ​នោះ​ឡើយ ដោយ​លោក​មាន​សុខភាព​ល្អ​ថែម​ទាំង​បង្ហាញ​ស្នាម​ញញឹម​យ៉ាង​ស្រស់ស្រាយ​ទៀត​ផង។

ការ​បង្ហាញ​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពាក្យចចាមអារាមជុំវិញសុខភាពរបស់លោកគីមជុងអ៊ុន កាន់តែ​មាន​សម្ទុះ​ខ្លាំងឡើង ហើយ​ប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីជាច្រើន អះអាងថាលោកបានទទួលមរណភាពហើយ។ ថ្មីៗនេះ លោក​គីម ជុង​អ៊ុន​បានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួន​នៅថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​រូប​នេះ។ របាយការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា​លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​វះកាត់​សរសៃ​ឈាម​បេះ​ដូង​ដែល​ជា​ហេតុ​ខកខាន​ក្នុង​ពិធី​ដ៏​សំខាន់៕

ប្រភព៖ Koreatimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់