• 2020-05-04 10:25:00
  • ព័ត៌មាន

ប្រុស​ស្អាត​មាន​អ្នក​គាំទ្រ​១លាន​នាក់ ធ្លាយ​រូប​ពី​មុន​ខុស​ដាច់​ឥលូវ តែ​ត្រូវ​បាន​គេ​កាន់​ជើង​មួយ​ទំហឹង

  • 2020-05-04 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សម័យ​នេះ កម្រ​រក​បាន​តារា​បណ្ដាញ​សង្គម​ណា​ដែល​មិន​ត្រូវ​អ្នក​គាំទ្របែរ​ខ្នង​ដាក់ នៅ​ពេល​ធ្លាយ​រូប​មិន​ទាន់​ស្អាត​​ពី​អតីតកាល​ដូច ប្រុស​ស្អាត​មក​ពី​ប្រទេស​ចិន​នេះ​ឡើយ។

វា​ស្ទើរ​តែ​ក្លាយ​ជា​រឿង​រាល់​ថ្ងៃ​ទៅ​ហើយ ដែល​តារា​បណ្ដាញ​សង្គម​ត្រូវ​គេ​បក​អាក្រាត​ថា​មាន​សម្រស់​មិន​ដូច​​លើ​អនឡាញ ឬ​ធ្លាប់​ឆ្លង​កាត់​ការ​វះ​កាត់​កែ​សម្ផស្ស​មើល​លែង​ស្គាល់​ជា​ដើម។

ជាក់​ស្ដែង ថ្មី​ៗ​នេះ​បំផុត​តារា​បណ្ដាញ​សង្គម​ប្រុស​ចិន​ម្នាក់​ឈ្មោះ Liu Yecheng រហស្សនាម Noah មក​ពី​ខេត្ត Shen Zhen បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​កម្រង​រូបភាព​ពី​អតី​តកាល​របស់​លោក​ត្រូវ​បាន​គេ​ជីក​ឡើង​ហើយ​បង្ហោះ​លើ​អ៊ីនធឺណិត។ តាម​នោះដែរ រូបទាំង​នេះ​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង​នឹង​រូបភាព​របស់​លោក​នា​ពេល​បច្ចុប្បន្ន ដោយ​នៅ​ពេល​នេះ​លោក​សង្ហា​ជាង​មុន​ឆ្ងាយ​ណាស់។

ភ្លាម​ៗ​នោះ ទស្សនិក​ជន​បាន​លាន់​មាត់​ថា ប្រុស​ស្អាត​មាន​អ្នក​គាំទ្រ​១លាន​នាក់ លើ Weibo នេះ និយម​ផាត់​មុខ​ និង​​ប្រើ​កម្មវិធី Edit ជ្រុល​ពេក​ទើប​ចេញ​លទ្ធផល​បែប​នេះ។

យ៉ាងណាក្ដី ក្រោយ​នោះ​ភ្លាម អ្នក​គាំទ្ររបស់​ប្រុស​ស្អាត​​វ័យ​២៣​ឆ្នាំ បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស Idol របស់​ខ្លួន​ភ្លាម។ តាម​ការបក​ស្រាយ រូបភាព​ដែល​គេ​បង្ហោះ​នេះ ត្រូវ​បាន​គេ​ថត​កាល​ពី​ឆ្នាំ ២០១៨ ដោយ​ពេល​នោះ លោក​មិន​ទាន់​ពត់​ធ្មេញ​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ទម្រង់​មុខ​មិន​ពង​ក្រពើ​ដូច​បច្ចុប្បន្ន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​ថែម​ទាំង​បាន​រក​ឃើញ​ថា នៅ​ពេល​ទើប​ថត​វីដេអូ Duo Yin (Tik Tok) ដំបូង ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៧ រូប​នេះ តែង​កាត់​ត​រូប​ខ្លួន​ឲ្យ​អាក្រក់​ជាង​ធម្មតា ទើប​មាន​​រូប​ភាព​បែប​នេះ​កើត​ឡើង។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ករណីដ៏​កម្រ​ដែល​តារា​បណ្ដាញ​សង្គម​នៅ​តែ​ត្រូវ​បាន​អ្នក​គាំទ្រកាន់​ជើង ក្រោយ​ពេល​ធ្លាយ​រូប​ពី​អតីតកាល ដោយ​ភាគ​ច្រើន​សុទ្ធតែ​ទទួល​បានការ​រិះគន់ ព្រោះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​គាំទ្រ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់