- 2020-05-05 08:31:15
- ព័ត៌មាន
ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយមិនទាន់មានការវិនិយោគផ្នែកទេសចរណ៍ពីបរទេស
- 2020-05-05 08:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយមិនទាន់មានការវិនិយោគផ្នែកទេសចរណ៍ពីបរទេស
ចន្លោះមិនឃើញ
“វិនិយោគទុនវិស័យឯកជនដែលមកវិនិយោទុននៅខេត្តកែបនេះ និយាយជារួមមិនទាន់មានវិនិយោគពីបរទេសនៅឡើយទេ” នេះជាការបញ្ជាក់ពីលោក កែន សេត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប» នៅទីស្តីការគណ:រដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជារាល់ថ្ងៃនេះគឺការវិនិយោគដក្នុងស្រុកនៅឡើយទាំងអស់ ក្នុងនោះមានវិនិយោគទុនពីអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកនៅក្នុងខេត្តផ្ទាល់ ដោយយកទៅសាងសង់ជាផ្ទះសំណាក់ សណ្ឋាគារ និងរីស៊ត។
ទាក់ទងនឹងវិស័យទេសចរណ៍ខេត្តកែបនេះដែរ រាជរដ្ឋាភិបាលក៏ដូចក្រសួងទេសចរណ៍ផ្ទាល់កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥៕