• 2020-05-06 00:00:00
  • ព័ត៌មាន

អភិបាលខេត្តកែប​ បកស្រាយរឿងគ្រឿងសមុទ្រនាំចេញទៅប្រទេសវៀតណាម

  • 2020-05-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“មិនមានការនាំចេញ ក្តាម និងគ្រឿងសមុទ្រពីខេត្តកែបទៅប្រទេសវៀតណាមនោះទេ ព្រោះមិនទាន់បំពេញតម្រូវការក្នុងស្រុកនៅឡើយ” នេះជាការបញ្ជាក់ពីលោក កែន សេត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប» នៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

រូបសំណាកក្តាមនៅឆ្វេរសមុទ្រខេត្តកែប

លោក កែន សេត្ថា បញ្ជាក់ថា នៅខេត្តកែបនៅក្នុងពេលថ្ងៃបុណ្យអាចមានភ្ញៀវទេសចររហូតដល់ជិត៥ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយភ្ញៀវទាំងនោះមកទីនេះគឺបំណងធំមកទិញក្តាម ពេលខ្លះគឺមិនមានក្តាម និងគ្រឿងសមុទ្រគ្រប់គ្រាន់នឹងតម្រូវការរបស់ភ្ញៀវមកទីនេះនៅឡើងទេ ហើយក្រៅពីភ្ញៀវមកផ្សារក្តាមក៏មានម៉ូយកម្មង់រាល់ថ្ងៃមកលក់បន្តនៅផ្សារធំៗនានានៅរាជធានីពេញផងដែរ ដូច្នេះផលិតផលសមុទ្រ និងក្តាមនៅទីនេះគឺទុកសម្រាប់តែបំពេញតម្រូវការក្នុងស្រុកតែប៉ុណ្ណោះ មិនមានការនាំចេញទៅលក់នៅប្រទេសវៀតណាមនោះទេ។ តែក្តាម និងមឹកខ្លះនៅទីនេះក៏មានយកមកពីខេត្តកំពតមកលក់ផងដែរ។

ផ្សារក្តាមខេត្តកែបមើលពីលើ រូបថត៖​Squad Goal/Samdy

ក្តាមនៅកែបមានរសជាតិខុសប្លែកពីក្តាមនៅខេត្តផ្សេងៗ ក្តាមកែបមានរស់ជាតិឆ្ងាញ់ ដោយសារនៅទីនេះមានស្មៅសមុទ្រច្រើនរហូតដល់ ៣ពាន់ហិតាដែលជាចំណី និងជាជម្រកសម្រាប់ពងកូន ស្មៅសមុទ្រនេះអាចធ្វើឲ្យរសជាតិក្តាមនៅទីនេះមានរសជាតិឆ្ងាញ់ខុសគេ សម្រាប់អ្នកចូលចិត្តញុំក្តាមកែបប្រាកដជាដឹងច្បាស់ពីរសជាតិខុសពីក្តាមយកមកពីកំពត និងវៀតណាម។ លោកអភិបាលខេត្តបន្ថែម។

លោអភិបាលខេត្តរូបនេះបញ្ជាក់បន្ថែមថា ផលិតផលក្នុងស្រុករបស់យើងនេះគឺធានាសម្រាប់ទេសចរក្នុងស្រុកស្ទើរមិនគ្រប់ផងពេលបុណ្យទានម្តងៗ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់