- 2020-05-06 01:50:09
- ព័ត៌មាន
ស្ងាត់ៗ! ប្រទេសនៅអាស៊ានមួយ មានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេដល់ជិត ២ម៉ឺននាក់
- 2020-05-06 01:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ! ប្រទេសនៅអាស៊ានមួយ មានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេដល់ជិត ២ម៉ឺននាក់
ចន្លោះមិនឃើញ
ករណីឆ្លងវីរុសថ្មីសរុប ៦៣២នាក់ ត្រូវបានរាយការណ៍ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារកន្លងទៅដែលបណ្ដាលឲ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ១៩ ៤១០នាក់។
យោងតាមក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ក្នុងនោះ ៦០៥នាក់ ជាពលករចំណាកស្រុកដែលស្នាក់នៅកន្លែងរួម។ ក្រៅពីនេះ ១៥ករណីទៀតជាពលករចំណាកស្រុកស្នាក់នៅកន្លែងផ្សេង និង ១២ផ្សេងទៀតជាករណីឆ្លងក្នុងសហគមន៍។ ក្រសួងឲ្យដឹងទៀតថា ករណីឆ្លងក្នុងសហគមន៍បានធ្លាក់ចុះពី ១៧ក្នុងមួយថ្ងៃ មកនៅត្រឹម ១២ករណី។ គិតមកទល់ពេលនេះ សិង្ហបុរីមានអ្នកស្លាប់សរុប ៨៧២នាក់ ហើយព្យាបាលជាសះស្បើយ ១ ៩៥៤នាក់៕