- 2020-05-07 02:15:22
- ព័ត៌មាន
អ៊ីរ៉ង់កើនចំនួនអ្នកឆ្លងវីរុសវិញជាង ១ពាន់នាក់ក្នុងមួយថ្ងៃ ក្រោយបើកទីក្រុងឡើងវិញ
- 2020-05-07 02:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់កើនចំនួនអ្នកឆ្លងវីរុសវិញជាង ១ពាន់នាក់ក្នុងមួយថ្ងៃ ក្រោយបើកទីក្រុងឡើងវិញ
ចន្លោះមិនឃើញ
ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មីឡើងវិញច្រើនបង្អស់មិនធ្លាប់មានចាប់តាំងពីថ្ងៃទី ២៨ខែមីនាមក ក្រោយការរឹតបន្ដឹងការបិទទីក្រុងត្រូវបានសម្រាល។
បើទោះបីជាអាជ្ញាធរ ណែនាំឲ្យមានរក្សាគម្លាតសង្គមក្រោយបើកទីក្រុងឡើងវិញយ៉ាងណាក្ដី ចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃឡើងដល់ជាង ១ ២០០នាក់ក្នុងមួយថ្ងៃអស់រយៈពេល ៥ថ្ងៃមកហើយ។ ចំនួននេះកើនឡើង ១០%ច្រើនជាងចំនួនប្រចាំថ្ងៃក្នុងរយៈពេលដូចគ្នាកាលពីសប្ដាហ៍មុន។ យ៉ាងណាមិញ ចំនួនអ្នកស្លាប់មិនបានកើនឡើងវិញនោះទេ។ អ៊ីរ៉ង់បានសម្រាលការរឹតបន្ដឹងដោយអនុញ្ញាតឲ្យអាជីវកម្ម និងសាលារៀនមួយចំនួន បើកដំណើរការឡើងវិញដើម្បីជួយទប់ទល់សេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងរងសម្ពាធពីការដាក់ទណ្ឌកម្មរបស់អាមេរិក។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសអ៊ីរ៉ងបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុប ១០១ ៦៥០ ដោយក្នុងនោះមានអ្នកស្លាប់ ៦ ៤១៨នាក់ ហើយព្យាបាលជាសះស្បើយ ៨១ ៥៨៧នាក់៕