• 2020-05-08 01:04:51
  • ព័ត៌មាន

ស្ងាត់ៗ! គីម ជុងអ៊ុន ផ្ញើរសារអបអរសាទរប្រធានាធិបតីចិន ក្រោយយកឈ្នះលើ Covid-19

  • 2020-05-08 01:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បាន​ផ្ញើរ​សារ​មួយ​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ KCNA នៅ​ថ្ងៃ​សុក្រ​នេះ។

ភ្នាក់ងារ​សារព័ត៌មាន​ខាងលើ មិន​បាន​បង្ហាញ​ពី​ខ្លឹម​សារ​ទាំង​ស្រុង​នៃ​សារ​ដែល​គីម ជុង​អ៊ុន​បាន​ផ្ញើរ​នោះ​ទេ។ ប៉ុន្ដែ​សារ​នេះ ទាក់ទិន​ទៅ​នឹង​ការ​អបអរ​សាទរ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​បាន​យក​ឈ្នះ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីដ១៩​ដែល​បាន​ផ្ទុះ​ក្នុង​ទីក្រុង​វូ​ហាន​កាល​ពី​ឆ្នាំ​មុន។ ជាមួយ​គ្នា​លោក គីម ជុងអ៊ុន ក៏​បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ប្រធានាធិបតី​ចិន​ផង​ដែរ។

ការ​ផ្ញើរ​សារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​គីម ជុង​អ៊ុន​បង្ហាញ​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារាម​ពី​សុខភាព និង​ការ​ស្លាប់​របស់​លោក ដោយ​ការ​បាត់​ខ្លួន​ពី​សាធារណ​អស់​រយៈ​ពេល​ជិត ៣​សប្ដាហ៍៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់