• 2020-05-08 02:50:32
  • ព័ត៌មាន

ក្រសួងយុត្តិធម៌ ពន្លឿនការដោះស្រាយការកកស្ទះ សំណុំរឿង និងភាពចង្អៀតណែនពន្ធនាគារ

  • 2020-05-08 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងយុត្តិធម៌ បាននឹងកំពុងធ្វើការដោះស្រាយការកកស្ទះសំណុំរឿង ដើម្បីដោះស្រាយរឿងចង្អៀតណែននៃពន្ធនាគារ។ នេះបើតាមការបញ្ជាក់របស់ សម្ដេចក្រឡាហោម ស ខេង ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួងដោះស្រាយភាពចង្អៀតណែនពន្ធនាគារ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «តាមសំណើរបស់ ឯឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន»

យោងតាមផេករបស់ក្រសួងមហាផ្ទៃ បានដកស្រង់ប្រសាសន៍ សម្ដេចក្រឡាហោមបន្ថែមថា «តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន»

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់