• 2020-05-13 00:30:00
  • ព័ត៌មាន

បំបាត់អារម្មណ៍តានតឹងនឹងទេសភាពនៃតំបន់រលាក់កង់ជើងដែនដីកម្ពុជា

  • 2020-05-13 00:30:00
  • ចំនួនមតិ 143 | ចំនួនចែករំលែក 120

ចន្លោះមិនឃើញ

អាចថាជាតំបន់មួយដែលមនុស្ស ក៏ដូចជាភ្ញៀវទេសចរជាតិ​ និងអន្តរជាតិជាច្រើនដែលមិនស្គាល់ និងមិនបានទៅដល់​ ភាពស្រស់បំព្រងនៃធម្មជាតិមិនថាព្រឹក ថ្ងៃ ឬយប់ ពពកសក្បុសជាប់នឹងខ្លួន ខ្យល់អាកាសត្រជាក់ អង្គុយគយគន់ព្រះអាទិត្យអស្តង្គត ទាំងនេះមាននៅ **"ខ្នងផ្សា"**។

ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់ព្រៃភ្នំដែលមានសម្រល់ស្រស់បំព្រងនេះជាទីតាំងប្រសព្វនៃព្រំប្រទល់ខេត្តបី កោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់។

តំបន់ខ្នងផ្សា ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ និងវាលដែលមានទេសភាពស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕

ខាងក្រោយនេះជារូបភាពយ៉ាងត្រជាក់ភ្នែករបស់លោក La Mo ដែលជាអ្នកថតរូបអាជីពដែលបានផ្សងព្រេងចុះទៅថតផ្ទាល់នៅទីនោះ៖

រូបថតផ្តល់សិទ្ធដោយ៖ La Mo/Unseen Cambodia

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់