• 2020-05-15 05:52:30
  • ព័ត៌មាន

ប្រជាពលរដ្ឋ ភូមិត្រពាំងថ្ម ខ្វះខាតទឹកប្រើប្រាស់

  • 2020-05-15 05:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ភូមិត្រពាំងថ្ម ជាភូមិមួយក្នុងចំណោមភូមិក្រីក្រ ដែលសព្វថ្ងៃនេះកំពុងតែជួបប្រទះ និងការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង។

ទឹកដែលគេដឹកមកលក់តាមភូមិ

ភូមិត្រពាំងថ្មជាភូមិមួយ ដែលស្ថិតនៅលើដីទួលខ្ពស់ ក្នុងតំបន់ខ្ពង់រាប ដែលជាកត្តាមិនអំណោយផលដល់ការស្រូបទាញយកទឹកមកប្រើប្រាស់ តាមរយៈការជីកស្រះ អណ្តូងស្នប់អ្វីជាដើម។ ប្រជាជននៅក្នុងតំបន់នោះ ត្រូវពឹងផ្អែកទៅលើទឹកភ្លៀង និងស្រះទឹក ដែលសេសសល់ពីខែវស្សា និងការទិញទឹកពីអ្នកដឹកយកមកលក់ពីតំបន់ផ្សេងៗ ព្រោះថានៅរង្វង់១៥គីឡូម៉ែត្រពីភូមិ ប្រជាជនមិនអាចរកទឹកមកប្រើប្រាស់បាននោះទេ។

អណ្តូងស្នប់ដែលប្រជាជនអាចប្រើប្រាស់ តែមិនគ្រប់គ្រាន់សម្រាប់តម្រូវការនោះទេ
ក្មេងៗត្រូវដឹកទឹកយកមកប្រើប្រាស់នៅផ្ទះដោយខ្លួនឯង

បញ្ហាកង្វះទឹកប្រើប្រាស់នេះ មិនត្រឹមតែធ្វើអោយជីវិតប្រចាំថ្ងៃរបស់អ្នកភូមិជួបការលំបាកប៉ុននោះទេ តែថែមទាំងដាក់សម្ពាធទៅលើកម្រឹតជីវភាពរបស់ពួកគាត់់ ដោយត្រូវចំនាយបន្ថែមផង និងមិនមានទឹកគ្រប់គ្រាន់ដើម្បី ធ្វើស្រែចំការស្រោចស្រពដំណាំផង។ តួយ៉ាងដូចជា ប៉ុន្មានខែមុន នៅក្នុងភូមិមានហេតុការណ៌ដ៏គួរអោយសង្វេគ ដោយមានករណីឆេះផ្ទះ តែអ្នកភូមិបានត្រឹមឈរសម្លឹងមើល អគ្គិភ័យលេបត្របាក់ផ្ទះទាំងមូល ព្រោះមិនអាចរកទឹកមកពន្លត់បាន៕

មើលរូបនេះ នឹកអ្នកណាមុនគេ?
ទឹកដែលប្រជាជនប្រើប្រាស់រាល់ថ្ងៃ

ប្រភព ៖ ហ្វេសប៊ុកផ្លូវការអភិបាលស្រុកបន្ទាយស្រីឃឹមហ្វីណង់

អត្ថបទ ៖ Art

មតិយោបល់