• 2020-05-15 08:13:49
  • ព័ត៌មាន

មូលនិធិមួយផ្ដល់សំបុត្រយន្តហោះដល់ក្រុមគ្រូពេទ្យបរទេស ហោះមកកម្ពុជា ព្យាបាលអ្នកជំងឺក្រីក្រ

  • 2020-05-15 08:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ Mission Bambini Foundation និង Mercy Malaysia UK បានធ្វើការវះកាត់ជាចាំបាច់ដល់អ្នកជម្ងឺនៅកម្ពុជា ដែលមូលនិធិរបស់អ៊ែមមឺរឹតបានផ្តល់សំបុត្រយន្តហោះដល់ក្រុមគ្រូពេទ្យពីចក្រភពអង់គ្លេស និងអ៊ីតាលីដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា និងបានសង្រ្គោះមនុស្សជាង ១៨០ នាក់។

យោងតាមរបាយការណ៍របស់ អ៊ែមមឺរឹត បានឲ្យដឹងថា ចាប់ពីខែមេសាឆ្នាំ ២០១៩ រហូតដល់ខែមីនាឆ្នាំ ២០២០ មូលនិធិអាការចរណ៍អ៊ែមមឺរឹត (Emirates Airline Foundation) តាមរយៈកម្មវិធី Skywards Miles របស់ខ្លួនបានឧបត្ថម្ភអង្គការចំនួនពីរខាងលើ ដែលផ្តល់ការថែទាំសុខាភិបាលចាំបាច់សម្រាប់សមាជិកសហគមន៍ដែលជួបការលំបាក។

បេសកកម្មនេះមានគោលបំណងជួយអ្នកជម្ងឺកុមារតាមមូលដ្ឋានតាមរយៈការពិគ្រោះយោបល់និងការពិនិត្យ និងវះកាត់រួមទាំងការវះកាត់បេះដូង និងការវះកាត់ស្ថាបនាទ្រង់ទ្រាយផ្ទៃមុខឡើងវិញដើម្បីជួយកុមារដែលមិនមានលទ្ធភាពព្យាបាលនិងជួយឲ្យពួកគាត់ទទួលបានជីវិភាពប្រសើរឡើងវិញ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត បានថ្លែងអំណរគុណដល់អតិថិជន ដែលបានបរិច្ចាគដល់មូលនិធិអាការចរណ៍របស់ខ្លួន តាមរយៈកម្មវិធី Skyward Miles រហូតដល់ចំនួន ១៣២ លានម៉ាយ ដែលបានផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនជាង ៩ ម៉ឺននាក់ដែលភាគច្រើនជាកុមាររស់នៅក្នុងសហគមន៍ក្រីក្របំផុតមួយចំនួនទូទាំងពិភពលោក។

របាយការនេះក៏បានលើកឡើងទៀតថា ក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ មូលនិធិក៏បានបរិច្ចាគថវិកាចំនួនជាង ៦.៥ លាន AED (1,769,670.50 ដុល្លារ) ដល់គម្រោងចំនួន ២២ នៅក្នុងប្រទេសចំនួន១២៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់