• 2020-05-15 09:01:32
  • ព័ត៌មាន

សំខាន់ណាស់! អ្នកចង់ទិញផ្ទះសម្បែង ត្រូវស្វែងយល់ឲ្យច្បាស់អំពីប្លង់កាន់កាប់ អចលនទ្រព្យ

  • 2020-05-15 09:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ម្ដេច​ដែល​ហៅ​ថា ប្លង់​ទន់ និង ប្លង់​រឹង? តាម​ពិត​ទៅ​ពាក្យ​ទាំង​ពីរ​នេះ​ពុំ​មាន​ចែង​ក្នុង​ច្បាប់​ ឬ ឯកសារ​ផ្លូវ​ការ​ណា​មួយ​ឡើយ​ ប៉ុន្តែ ជា​ពាក្យ​ដែល​ប្រជាជន​ខ្មែរ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សំដៅ​ដល់​ការ​កាន់​កាប់​​ប្រើប្រាស់​ដីធ្លី និង ផ្ទះ​សម្បែង (អចលនវត្ថុ)។

 

construction2

បើ​ផ្អែក​តាម​លោក​ វ៉ាន់ ចាន់ថន អនុប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង ភ្នាក់​ងារ​អចលនទ្រព្យ​ បាន​ពន្យល់​អំពី​ពាក្យ​ថា ប្លង់​ទន់ និង ប្លង់​រឹង​ ដូច​ខាង​ក្រោម​ថា៖   ប្លង់​ទន់ និង ប្លង់​រឹង ឬ​ ប្លង់​រឹង​ LMAP 

ប្លង់​ទន់៖ ប្លង់​ទន់​ គឺជា​ប្រភេទ​ប័ណ្ណ​សម្គាល់​អចលន​វត្ថុ ដែល​​ទទួល​ស្គាល់​ត្រឹម​ សង្កាត់ ឬ ខណ្ឌ ប៉ុន្តែ​ប្លង់​ទន់​ពុំ​មាន​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ឡើយ។ ​ផ្ទះ​រស់​នៅ​ច្រើន​គ្នា (ម្ចាស់​ផ្សេង​គ្នា​ជាន់​ក្រោម និង ជាន់​លើ​ ជាដើម) តំបន់​មិន​ទាន់​កំណត់​​អំពី​ព្រំ​ប្រទល់​ក្បែរ​ខាង​ ចំណី​ផ្លូវ ឬ ដី​សាធារណៈ​របស់​រដ្ឋ ដែល​តំបន់​ទាំង​នេះ​ គឺ​រដ្ឋ​មិន​ចេញ​ប្លង់​រឹង​ឲ្យ​នោះ​ទេ គឺ​ចេញ​ត្រឹម​ប្លង់​ទន់។  

ប្លង់​រឹង៖ ប្រមាណ​ជា​ ៧ ឆ្នាំ​មុន​គេ​ប្រើ​ពាក្យ​ប្លង់​រឹង​ គឺជា​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ ដែល​ទទួល​ស្គាល់​រហូត​ដល់​មន្ទីរ​សុរិយា​ដី។ ប៉ុន្តែ ប្លង់​រឹង​ប្រភេទ​នេះ កាល​ពី​ ៧ ឆ្នាំ​មុន​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​ផែន​ទី​ប្លង់​ ដែល​ក្រោយ​មក​គម្រោង​ថ្មី​គេ​ធ្វើ​ប្លង់​រឹង​ LMAP ដែល​មាន​ភាព​ច្បាស់​កាន់​តែ​ខ្លាំង។  

ប្លង់​រឹង ​LMAP៖ តាម​ពិត​ទៅ​ប្លង់​រឹង និង ប្លង់​រឹង LMAP គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ខុស​ត្រង់​តែ​ប្លង់​ប្រភេទ​នេះ បាន​សរសេរ​ច្បាស់លាស់​អំពី​ផែន​ទី និង មាន​គុណ​ការ៉េ​ច្បាស់លាស់ (លម្អិត​ជាង​ប្លង់​រឹង​កាល​ពី​មុន)។ តែ​មិនមែន​មានន័យ​ថា ប្លង់​រឹង​មុន​មិន​មាន​ភាព​ស្រប​ច្បាប់​នោះ​ទេ គឺ​ស្រប​ច្បាប់​ដូចគ្នា (អាច​ថា​ខុស​ត្រង់​ជំនាន់​មុន​ក្រោយ) ហើយ​​​ប្លង់​រឹង​ LMAP កាន់​តែ​លម្អិត​ជាង​ប៉ុណ្ណោះ ហើយ​ LMAP ផ្ដល់​សុវត្ថិភាព​​​ដល់​ម្ចាស់​អចលនទ្រព្យ និង ធនាគារ​ចង់​បាន​បំផុត។

  ដំណើរ​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនទ្រព្យ   ប្លង់​ទន់៖ 

ដោយ​​ហេតុ​ថា ប្លង់​ទន់​នៃ​អចលនវត្ថុ​ពុំ​មាន​ការ​កំណត់​ទទួល​ស្គាល់​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ ដូច្នេះ ដំណើរ​ការ​នៃ​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​បញ្ជាក់​លិខិត​ផ្ទេរ​សិទ្ធិ​​​ជា​ការ​លក់​ ឬ​ធ្វើ​អំណោយ​ពី សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ពី​កម្រិត​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ស្រុក ឬ ខណ្ឌ។  

ប្លង់​ទន់​ គឺ​ប្រើ​រយៈពេល​តែ ៣ រហូត​ដល់ ៧ ថ្ងៃ អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​ឃុំ​/សង្កាត់ រវល់​ឬ​មិន​រវល់ គឺ​ការ​ផ្ទេរ​សិទ្ធិ​នឹង​បាន​សម្រេច​ជាស្ថាពរ ហើយ​ការ​ធ្វើ​ប្លង់​ទន់​នេះ មិន​តម្រូវ​​ឲ្យ​បង់​ពន្ធ​លើ​កា​រផ្ទេរ​សិទ្ធ​នោះ​ឡើយ។ ប៉ុន្ដែ ភាគី​អ្នក​ទិញ​អចលន​វត្ថុ នឹង​ត្រូវ​ទទួល​យក​ហានិភ័យ​នានា​​ដែល​ពាក់ព័ន្ធ​នឹង​ភាព​ស្រពិចស្រពិល​នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់ ព្រម​ទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ។  

ខាង​ក្រោម​នេះ គឺជា គំរូ​នៃ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង ផ្ទះ​សម្បែង​ ត្រឹម​ខណ្ឌ (ប្លង់​ទន់)៖  

ប្លង់ទន់

ការ​ធ្វើ​ប្លង់​ទន់​ គឺ​ម្ចាស់​អចលនទ្រព្យ ក៏​ត្រូវ​បំពេញ​លិខិត​កិច្ចសន្យា​ ដើម្បី​​ធានា​ថា ផ្ទះ និង ដី​ ដែល​កំពុង​កាន់កាប់​មិន​ប៉ះពាល់​ដល់​ដី​រដ្ឋ។

ខាង​ក្រោម​គឺជា​គំរូ​ នៃ​​កិច្ចសន្យា៖

កិច្ចសន្យា

ប្លង់​រឹង ឬ ប្លង់​ LMAP៖ 

ប្លង់​រឹង​ គឺជា ប្លង់​ដែល​ទទួល​សិទ្ធិ​ស្រប​ច្បាប់​លើ​ការ​គ្រប់​គ្រង​អចលនទ្រព្យ​ដូច្នេះ ត្រូវ​ធ្វើ​ចាប់​ពី​ភូមិ ឃុំ ស្រុក ឬ ខណ្ឌ និង រហូត​ដល់​មន្ទីរ​សុរិយា​ដី ប៉ុន្តែ ត្រូវ​ចំណាយ​ពេល​ជា​មធ្យម​ ៤៥ ថ្ងៃ។ ដើម្បី​ចាត់​ចែង​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​បាន​ គូភាគី​ត្រូវ​បំពេញ​បែបបទ​លើ​លិខិត​យថាភូត ដោយ​ប្រើប្រាស់​ទម្រង់​របស់​រដ្ឋបាល​សុរិយោដី ដែល​ហៅ​ថា លិខិត​លក់​ផ្ដាច់ និង ផ្ដិត​ស្នាម​មេដៃ​នៅ​ចំពោះ​មុខ​មន្ត្រី​មាន​សមត្ថកិច្ច។ នៅ​ពេល​មន្ត្រី​សុរិយា​ដី បំពេញ​នីតិវិធី​ និង បែបបទ​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​រួច​ហើយ​ ច្បាប់​តម្រូវ​ឲ្យ​បង់​ពន្ធ​ប្រថាប់ត្រា លើ​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ (អត្រាពន្ធ​ គឺ ៤% នៃ​តម្លៃ​អចលនវត្ថុ ដែល​វាយ​តម្លៃ​ដោយ​អាជ្ញាធរ​​ពន្ធដារ)៕

 ក្រោយស្វែងយល់ពីប្លង់កាន់កាប់អចលនទ្រព្យខាងលើនេះ ហើយអ្នកចង់ទិញផ្ទះនោះ អ្នកក៏​មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃដែរ

​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់