- 2020-05-16 02:10:15
- ព័ត៌មាន
អាមេរិកសម្រេចជ្រើសរើស ប្រទេសអាស៊ានមួយ ជាគោលដៅដើម្បីផ្លាស់រោងចក្រចេញពីចិន
- 2020-05-16 02:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកសម្រេចជ្រើសរើស ប្រទេសអាស៊ានមួយ ជាគោលដៅដើម្បីផ្លាស់រោងចក្រចេញពីចិន
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកបានសម្រេចជ្រើសរើសប្រទេសនៅអាស៊ីអាគ្នេយ៍មួយ គឺប្រទេសឥណ្ឌូនេស៊ីដើម្បីធ្វើជាគោលដៅក្នុងផ្លាស់ទីរោងចក្ររបស់ខ្លួនចេញពីប្រទេសចិន។
យោងតាមសារព័ត៌មាន CNBC ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ទីរោងចក្រចំនួន ២៧កន្លែងក្នុងប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ។ ជាមួយគ្នា នឹងមានរោងចក្រជាច្រើនបន្ដបន្ទាប់ទៀតដែលនឹងផ្លាស់ទី នៅពេលដែលប្រធានាធិបតីបានប្រគល់សិទ្ធិអំណាចដល់រដ្ឋមន្រ្តីក្រសួងវិនិយោគ Luhut Binsar Pandjaitan ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិកដើម្បីធានាថាការផ្លាស់ប្តូរទីលំនៅទាំងអស់ត្រូវបានកាន់កាប់ដោយប្រទេសឥណ្ឌូនេស៊ី។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ កាន់តែកើនឡើងកម្ដៅថែមទៀត។
ក្រៅពីនេះ ក្រុមហ៊ុនអ៊ីរ៉ុប និងជប៉ុនជាច្រើន ក៏កំពុងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការចាកចេញពីប្រទសចិន ដើម្បីកាត់បន្ថយសង្វាក់ផ្គត់ផ្គង់របស់ពិភពលោកមកពីប្រទេសចិន៕