- 2020-05-20 06:46:10
- ព័ត៌មាន
ពេទ្យជំនាញថៃ ព្រមានឲ្យប្រយត័្នខ្ពស់ពីរលកទី ២ ប្រសិនបើពលរដ្ឋនៅបន្ដធ្វើរបៀបនេះ
- 2020-05-20 06:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យជំនាញថៃ ព្រមានឲ្យប្រយត័្នខ្ពស់ពីរលកទី ២ ប្រសិនបើពលរដ្ឋនៅបន្ដធ្វើរបៀបនេះ
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិតដ៏ល្បីល្បាញមួយរូបរបស់ប្រទេសថៃ បានចេញមុខព្រមានពីរលកនៃការឆ្លងវីរុសកូរ៉ូណាជាលើកទី ២ ប្រសិនបើការអនុវត្តគម្លាតសង្គមត្រូវបានបន្ធូរបន្ថយ។
សាស្រ្តាចារ្យវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Siriraj មានប្រសាសន៍ថាករណីចំនួនតូចនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាចលោតឡើងខ្ពស់វិញបានក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះប្រសិនបើគ្មានការស៊ើបអង្កេតហ្មត់ចត់។ លោកបាននិយាយដោយដកស្រង់មេរៀនពីប្រទេសដទៃទៀតបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្ដឹងនេះថា ប្រជាជនថៃទាំងអស់ត្រូវតែបន្តអនុវត្តតាមគោលការណ៍គ្រប់គ្រងជំងឺឆ្លង បើមិនដូច្នេះទេនឹងមានការឆ្លងមេរោគក្នុងរលកទី ២ ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសថៃបានរាយការណ៍ករណីឆ្លងវីរុសកូវីដ១៩សរុប ៣ ០៣៤នាក់ និងអ្នកស្លាប់ ៥៦នាក់នៅទូទាំងប្រទេស៕