• 2020-05-20 09:26:06
  • ព័ត៌មាន

កម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលប្រទេសវិញហើយ តែត្រូវធ្វើតាមចំណុចទាំង៣នេះ

  • 2020-05-20 09:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ។

គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងបរទេស​គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាមីក្នុងរយៈពេល៧២ម៉ោង។

អ្នកដំណើរទាំងជនជាតិខ្មែរនិងបរទេស ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវិដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៏ប៉ាស្ទ័រជាមុនសិន។

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទ៖ Tep Sovannmoly

មតិយោបល់