• 2020-05-22 07:58:04
  • ព័ត៌មាន

ដឹង​អត់ ​​ផ្នែក​​ណា​ខ្លះ​នៃ​រាង​កាយ​នារី ​ដែល​បុរស​​​គិត​ថា​សិច​ស៊ី​បំផុត​?

  • 2020-05-22 07:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​ គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​មនុស្ស​ស្រី​ បើ​រូបរាង​មិន​សូវ​ស្អាត​អ្នក​ប្រាកដ​ជា​មិន​សូវ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ ​ព្រោះ​អ្នក​ត្រូវ​ប្រឈម​នឹង​ក្រ​សែ​ភ្នែក​មនុស្ស​ជុំវិញ​ខ្លួន​​ ជា​ពិសេស​ចំពោះ​មនុស្ស​ប្រុស​តែ​ម្ដង​។​ ទាំង​នេះ​ជា​ចំណុច​ដែល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​លើ​​អ្នក​ខ្លាំង​បំផុត៖

រូបតំណាង

១. ភ្នែក​ ៖​ ភ្នែក​ជា​អាវុធ​មួយ​ដែល​អាច​ទម្លុះ​ចិត្ត​មនុស្ស​បាន​ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ភ្នែក​ដ៏​ធំ​ និង​ស្រទន់​របស់​អ្នក​ឲ្យ​ល្អ​បំផុត។

២. គូទ​ ៖​ តាម​ការ​សង្កេត​ឃើញ​ថា​មនុស្ស​នឹង​មាន​ភាព​រីក​រាយ​នៅ​ពេល​ដែល​អ្នក​មាន​គូទ​ស្អាត​ ជាមួយ​ទំហំ​ និង​រូប​រាង​ជា​ពិសេស​ពេល​ដែល​អ្នក​អង្គុយ​លើ​គាត់​ គាត់​មាន​អារម្មណ៍​ថា​ទន់​ ណែន​ល្អ។

៣. ដើម​ទ្រូង​ ៖​​ វា​ពិត​ជា​ផ្នែក​ដែល​សំខាន់​បំផុត​ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​វា​ឲ្យ​មូល​ក្លំ​ សមល្មម​ទៅ​តាម​ដង​ខ្លួន​​របស់​អ្នក​។

៤. បបូរ​មាត់​ ៖​ បបូរ​មាត់​គឺ​ជា​កន្លែង​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​មនុស្ស​ប្រុស​។ បបូរ​មាត់​ដែល​បុរស​ចង់​គយ​គន់​បំផុត​ គឺ​បបូរ​មាត់​ដែល​មិន​ខ្មៅ​ មិន​គ្រើម​ ​​ហើយ​សក្ដិសម​នឹង​ទម្រង់​មុខ​របស់​អ្នក​។

៥. ស្នាម​ញញឹម​ ៖​ ​ស្នាម​ញញឹម​គឺ​ជា​ថាមពល​មួយ​ដ៏​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​ជា​ច្រើន​មិន​អាច​ទប់​ចិត្ត​មិន​ស្រឡាញ់​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​អ្នក​បាន​ទេ។

រូបតំណាង

៦. ត្រគាក​ ៖​​ មនុស្ស​​ស្រី​ដែល​មាន​ត្រគាក​​កោង​ គឺ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ប្រាថ្នា​ ព្រោះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ចលនា​ គឺ​ ជា​ពេល​ដែល​មនុស្ស​ប្រុស​ចាប់​ចិត្ត​បំផុត។

៧. សក់​៖​​​ សម្រាប់​មនុស្ស​ស្រី​ សក់​គឺ​ជា​រឿង​មួយ​ដែល​ទាក់​ទាញ​បំផុត​ មិន​ថា​សក់​វែង​ សក់​ខ្លី ត្រង់​ ឲ្យ​តែ​មើល​ទៅ​ស្អាត​ រលោង​​និង​សម​ជា​មួយ​អ្នក​នោះ​គឺ​ជា​ជោគជ័យ​មួយ​ហើយ។

៨. ក្បាល​ពោះ​ ៖​​ គ្រប់​មនុស្ស​ប្រុស​តែងតែ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​រាង​ស្អាត​ ក្បាល​ពោះ​រាប​ស្មើ​ ដូច្នេះ​ក្បាល​ពោះ​ជា​ចំណុច​មួយ​ដែល​មនុស្ស​ប្រុស​​កត់​សម្គាល់​សម្រាប់​មនុស្ស​ស្រី។

៩. ខ្នង​៖​ ខ្នង​ជា​ផ្នែក​ដែល​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ស្រស់​ស្អាត​ និង​សិច​ស៊ី​ នៅ​ពេល​ដែល​អ្នក​ស្លៀក​ពាក់​ និង​ថត​រូប​​ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឈ្លក់​វង្វេង​បាន។

១០. ប្រអប់​ជើង​ ​៖ ​​ប្រអប់​ជើង​របស់​មនុស្ស​ស្រី​គឺ​ជា​កន្លែង​ដ៏​ទាក់​ទាញ​មួយ​ដែល​មនុស្ស​ចាប់​អារម្មណ៍​ ហើយ​គិត​ថា​សិច​ស៊ី​បំផុត​ពេល​ប្រ​អប់​ជើង​អ្នក​តូច​ ស្រឡូន​ និង​រលោង។​

ដូច្នេះ​​ស្រី​ៗ​គួរ​តែ​ថែ​រក្សា​​អ្វី​ដែល​ពិសេស​ទាំង​នេះ​ឲ្យ​បាន​ល្អ​ ជា​ពិសេស​​ស្នាម​ញញឹម​​ព្រោះ​វា​ជា​ចំ​នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ទាក់​ទាញ​បន្ថែម​ពី​លើ​​​រូប​រាង​ គ្មាន​នរណា​ម្នាក់​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​តែង​តែ​មុខ​ក្រញូវ​នោះ​ទេ​៕

ប្រភព៖ The Richest ប្រែសម្រួល៖ ធិតា

មតិយោបល់