- 2020-05-25 02:12:03
- ព័ត៌មាន
សិង្ហបុរីឆ្លងកូវីដ១៩ ដល់ជាង ៣១០០០នាក់ហើយ បន្ទាប់ពីមានករណីថ្មី ៥៤៨នាក់
- 2020-05-25 02:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីឆ្លងកូវីដ១៩ ដល់ជាង ៣១០០០នាក់ហើយ បន្ទាប់ពីមានករណីថ្មី ៥៤៨នាក់
ចន្លោះមិនឃើញ
សិង្ហបុរីបានរាយការណ៍ករណីឆ្លងវីរុសថ្មីចំនួន៦៤២នាក់កាលពីថ្ងៃសៅរ៍ទី២៣ខែឧសភា ដែលនាំឱ្យប្រទេសនេះមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន៣១.០៦៨នាក់ ។
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថាភាគច្រើននៃករណីឆ្លងថ្មីគឺជាកម្មករបរទេសដែលរស់នៅក្នុងអាគារស្នាក់នៅរួមគ្នា។ក្នុងចំណោមករណីឆ្លងវីរុសថ្មីទាំងនេះមាន៦នាក់ជាជនជាតិសិង្ហបុរីឬជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រថា អ្នកជំងឺធ្ងន់ធ្ងរ៨នាក់បានស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងចំណោមអ្នកជំងឺនៅសល់តិចតួចបំផុតចាប់តាំងពីអនុវត្តវិធានការតឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះកាលពីថ្ងៃទី៧ខែមេសាមក។ សិង្ហបុរីនឹងបន្តអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺនេះហូតដល់ថ្ងៃទី០១ខែមិថុនា។ គិតមដល់ថ្ងៃទី២៣ខែឧសភា ប្រទេសសិង្ហបុរីមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន២៣នាក់៕