• 2020-05-26 03:10:33
  • ព័ត៌មាន

ទ្វីបអាហ្វ្រិកកើនឡើងអ្នកឆ្លងវីរុសលើស ១១ម៉ឺននាក់ ក្រោយរកឃើញករណីទូទាំង ៥៤ប្រទេស

  • 2020-05-26 03:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលការពារនិងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) បាននិយាយថាចំនួនករណីដែលត្រូវបានបញ្ជាក់នៅលើទ្វីបអាហ្វ្រិកបានកើនឡើងដល់ ១១១ ៣៤៨ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺ​កូវីដ១៩កើនឡើងដល់ ៣ ៣៤៨ កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅ។

បណ្តាប្រទេសអាហ្វ្រិកដែលរងផលប៉ះពាល់ខ្ពស់បំផុតរួមមានប្រទេសអាហ្វ្រិកខាងត្បូងមានករណីឆ្លងចំនួន ២២៥៨៣ ករណី, អេហ្ស៊ីបមានចំនួន ១៧ ២៦៥ ករណី, អាល់ហ្សេរីមាន ៨ ៣០៦ ករណី និងនីហ្សេរីយ៉ាមាន ៧ ៨៨៩ ករណី។ តំបន់អាហ្រ្វិកខាងជើង គឺជាតំបន់ដែលរង​ការ​វាយ​ប្រហារ​ខ្លាំងបំផុតនៅទូទាំងទ្វីបទាំងករណីវិជ្ជមាន ក៏ដូចជាចំនួនអ្នកស្លាប់ផងដែរ។

ទីភ្នាក់ងារប្រយុទ្ធនឹងជំងឺឆ្លងនៃទ្វីបអាហ្វ្រិក បានបន្ថែមទៀតថាជំងឺកូវីដ ១៩ បានរាលដាលពាសពេញទ្វីប​នៅ​ទូទាំង ៥៤ ប្រទេស​ហើយ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់