- 2020-05-26 03:23:06
- ព័ត៌មាន
ចាប់ពីថ្ងៃស្អែក រហូតដល់ ដើមខែមិថុនា អាកាសធាតុ អំណោយផលល្អ
- 2020-05-26 03:23:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីថ្ងៃស្អែក រហូតដល់ ដើមខែមិថុនា អាកាសធាតុ អំណោយផលល្អ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នេះ ស្ថានភាព អាកាសធាតុនៅកម្ពុជា មានលក្ខណៈអំណោយផលល្អ ប៉ុន្តែអាចនឹងមានការប្រែប្រួលខ្លះដែរ ព្រោះដោយសារតែមានខ្យល់មូសុងនិរតីបក់ខ្លាំងមកលើតំបន់ និងតាមបណ្តាខេត្តខ្លះ។ នេះបើយោងតាមការព្យាករណ៍ អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។
សីតុណ្ហភាព នៅតាមតំបន់វាលទំនាបកណ្តាល មានលក្ខណៈត្រជាក់បង្គួរ ព្រោះអាកាសធាតុនឹងចុះត្រជាក់បំផុត នៅកម្រិត ២៥អស្សាសេ និងក្តៅបំផុតត្រឹម ៣៦អស្សាសេ។ យ៉ាងណាមិញក៏នឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើនផងដែរ ដូច្នេះសូមបងប្អូន ដែលនៅតាមតំបន់វាលទំនាប មានការប្រុងប្រយ័ត្នចំពោះ បញ្ហាសុខភាព។
ចំពោះតំបន់ខ្ពង់រាប និងបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបឥ្ឍសាន ស្ថានភាព អាកាសធាតុ ក៏មានភាពអំនោយផលគួរអោយកត់សម្គាល់ដែរ គឺថា សីតុណ្ហភាពត្រជាក់បំផុត គឺនៅចន្លោះពី២៣-២៥អស្សាសេ និងក្តៅបំផុតត្រឹម៣៥អស្សាសេ។ ដោយឡែកក៏នឹងភ្លៀងធ្លាក់ពីតិចទៅបង្គួរ នៅតាមបណ្តាខេត្ត នៃភាគឥ្ឍសាន ដែលជាប់ប្រទេសវៀតណាម និងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយ ទៅមធ្យមផងដែរ តែយ៉ាងណាមិញក៏នៅតែត្រជាក់ស្រួល ជាពិសេសសម្រាប់អ្នកដែលមានបំណងឡើងភ្នំ បោះតង់អីចឹងហាស ដឹងតាអែមម៉ង តែកុំភ្លេចភួយក្រាស់ៗផងណា ការពារខ្លាចរងា។
តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពត្រជាក់បំផុត នៅត្រឹម២៦អស្សាសេ និងក្តៅបំផុត គឺ៣៤អស្សាសេ ហើយក៏និងមានភ្លៀងពីតិចទៅបង្គួរដែរ៕
សូមអានបន្ថែម ខាងក្រោមនេះ៖
ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម