- 2020-05-26 08:52:07
- ព័ត៌មាន
ប្រេស៊ីលកំពុងរកប្រាក់កម្ចី ៤ ពាន់លានដុល្លារ ក្រោយអ្នកស្លាប់ដោយសារកូវីដ១៩ ឡើងលើសអាមេរិក
- 2020-05-26 08:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីលកំពុងរកប្រាក់កម្ចី ៤ ពាន់លានដុល្លារ ក្រោយអ្នកស្លាប់ដោយសារកូវីដ១៩ ឡើងលើសអាមេរិក
ចន្លោះមិនឃើញ
យោងតាមក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ប្រចាំថ្ងៃគឺខ្ពស់ជាងអ្នកស្លាប់នៅសហរដ្ឋអាម៉េរិកជាលើកដំបូងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ប្រេស៊ីលបានចុះបញ្ជីអ្នកស្លាប់ចំនួន ៨០៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈសហរដ្ឋអាម៉េរិកមានអ្នកស្លាប់ចំនួន ៦២០ នាក់។ ប្រេស៊ីលមានការផ្ទុះឡើងនៃកូវីដ១៩អាក្រក់បំផុតទី ២ លើពិភពលោក ដោយមាន ៣៧៤.៨៩៨ ករណីតាមពីក្រោយសហរដ្ឋអាម៉េរិក ដែលមានអ្នកឆ្លង ១,៦៣៧ លាននាក់។ ចំនួនអ្នកស្លាប់សរុបនៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ ៩៧.៩៧១ នាក់ បើយោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រធៀបទៅនឹង ប្រេស៊ីលមានចំនួន ២៣.៤៧៣ នាក់។ ទន្ទឹមនេះដែររដ្ឋាភិបាលប្រេស៊ីលសង្ឃឹមខ្ចីប្រាក់ ៤ ពាន់លានដុល្លារពីស្ថាប័នផ្តល់ ប្រាក់កម្ចីពហុភាគីដើម្បីចំណាយលើហិរញ្ញប្បទានទាក់ទងនឹងវិបត្តិជំងឺកូវីដ១៩ រួមទាំងការទូទាត់បន្ថែមជាបន្ទាន់និងកម្មវិធីគាំទ្រផ្នែកសង្គមផ្សេងៗទៀត។ យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ចដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញកាលពីថ្ងៃចន្ទ មូលនិធិទាំងនោះនឹងត្រូវប្រើប្រាស់ជាផ្នែកមួយសម្រាប់ការពង្រីក កម្មវិធីផ្ទេរសាច់ប្រាក់តាមលក្ខខណ្ឌ Bolsa Familia សម្រាប់ក្រុមគ្រួសារដែល មានប្រាក់ចំណូលទាបនិងដើម្បីរ៉ាប់រងលើអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើសម្រាប់ កម្មករនិយោជិតដែលគេបញ្ចប់កិច្ចសន្យាឬបន្ថយម៉ោងធ្វើការ។
ប្រេស៊ីលនឹងសុំប្រាក់កម្ចីម្នាក់ៗ១ពាន់លានដុល្លារពីធនាគារចំនួន៣ ដូចជា ធនាគារអភិវឌ្ឍន៍អន្តរអាម៉េរិក ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ថ្មីនៃ ក្រុមប្រទេស BRICS។ ប្រាក់ចំនួន ៤២០ លានដុល្លារទៀតនឹងស្នើសុំពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ៣៥០ លានដុល្លារពីក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍អ៊ែនឌីន និង ២៤០ លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង៕