• 2020-05-28 01:57:16
  • ព័ត៌មាន

បារាំងហាមឃាត់ការប្រើប្រាស់ថ្នាំមួយប្រភេទនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

  • 2020-05-28 01:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសបារាំងកាលពីថ្ងៃពុធកន្លង​ទៅ បានហាមប្រាមការប្រើប្រាស់ថ្នាំ Hydroxychloroquine ដែល​ថ្នាំព្យាបាលជំងឺគ្រុនចាញ់ មិន​ឲ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​នោះទេ។

ក្រសួងសុខាភិបាលបាននិយាយថា “មិនថានៅក្នុងទីក្រុង ឬនៅមន្ទីរពេទ្យទេ ​ថ្នាំ​មិនគួរត្រូវបានចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺ COVID-១៩ ទេ។” ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនបានផ្អាកការសាកល្បងជាសកលលើថ្នាំជំងឺគ្រុនចាញ់លើអ្នកជំងឺ COVID-១៩ ខណៈដែលទិន្នន័យសុវត្ថិភាពកំពុងត្រូវបានពិនិត្យ។ កាលពីសប្តាហ៍មុន ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet បាននិយាយថាអ្នកជំងឺដែលបាន​ប្រើប្រាស់ថ្នាំនេះ មានអត្រាមរណភាពខ្ពស់៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់