- 2020-05-28 07:30:17
- ព័ត៌មាន
កូរ៉េខាងត្បូងព្រួយរឿងរលកទី២ ក្រោយផ្ទុះអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានតាំងពីខែមេសា
- 2020-05-28 07:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងព្រួយរឿងរលកទី២ ក្រោយផ្ទុះអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានតាំងពីខែមេសា
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍អំពីការកើនឡើងនូវករណីច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតពីរខែ ដែលបង្កឲ្យមានការព្រួយបារម្ភថាជាសញ្ញានៃរលកទី ២។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានរាយការណ៍ពីករណីថ្មីចំនួន ៧៩ ករណីកាលពីថ្ងៃព្រហស្បតិ៍ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៤ម៉ោង ដែលមិនធ្លាប់មានចាប់តាំងពីថ្ងៃទី ៥ ខែមេសាមក។ ភាគច្រើននៃការឆ្លងទាំងនោះ បណ្ដាលមកពីការសហគមន៍ដែលនៅឃ្លាំងមួយ Bucheon នៅជាយក្រុងសេអ៊ូលច្រើនជាងករណីនាំចូលពីបរទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Park Neung-hoo បានលើកឡើងពីទស្សនវិស័យដែលថាប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសមានការឆ្លើយតបនឹងវីរុសដែលល្អបំផុតនៅលើពិភពលោក ប៉ុន្តែពេលនេះប្រហែលជាត្រូវវិលត្រឡប់ទៅរកការរក្សាគម្លាតសង្គមវិញ ព្រោះវាកាន់តែពិបាកក្នុងការតាមដានការផ្ទុះឡើង។
គួរបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងវីរុសកូវីដ១៩សរុប ១១ ៣៤៤នាក់ ក្នុងនោះមានអ្នកស្លាប់ ២៦៩នាក់ និងព្យាបាលជាសះស្បើយ ១០ ៣៤០នាក់៕