• 2020-05-29 06:50:58
  • ព័ត៌មាន

ទុក្ខជាន់ទុក្ខ! អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​នៅ​បង់​ក្លា​ដែស​ សម្លាប់អ្នកជំងឺកូវីដ១៩ ៥នាក់

  • 2020-05-29 06:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​អ្នកកូ​វីដ​១៩​ចំនួន​៥ នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆាប់ឆេះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​ពុធ​ទី​២៧ ខែ​ឧសភា​តែ​គេ​មិន​ទាន់​​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាលឱ្យមាន​អគ្គិភ័យ​នេះ​ទេ​។

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​ឆាបឆេះ​ដោយបាន​ចំណាយពេល​ជិត​មួយ​ម៉ោង​ហើយ​សាកសព​៥​នាក់​ត្រូវបាន​រកឃើញ​និង​យកចេញ​ពី​មន្ទីរពេទ្យ​United Hospital នៅ​ទីក្រុង​នេះ ។

​ហេតុការណ៍​នេះ កើតឡើង ស្របពេល​ដែល​មន្ទីរពេទ្យ​ទាំងឡាយ​នៅ​បង់​ក្លា​ដែស​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​ដែល​មាន​ចំនួន​ករណី​ឆ្លង​កើនឡើង នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​រហូត​​មកដល់ពេលនេះ ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស ៣៨.២៩២ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសា​វីរុស​នេះ​ចំនួន ៥៤៤ នាក់​៕​

ប្រភព ៖ rasmeinews

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី