• 2020-06-01 06:41:28
  • ព័ត៌មាន

ប្រេស៊ីលក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបំផុតទី ៤ ដោយសារកូវីដ១៩

  • 2020-06-01 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងជិត ១ ០០០ នាក់ក្នុងមួយថ្ងៃដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេស​នេះ​មានអត្រាខ្ពស់​បំផុត​ទីបួននៅលើពិភពលោក។

តួលេខ​អ្នក​ស្លាប់​សរុប ២៨ ៨៣៤ របស់​ប្រទេស​នេះ បានលើសប្រទេសបារាំង ហើយមានតែសហរដ្ឋអាមេរិកអង់គ្លេសនិងអ៊ីតាលីប៉ុណ្ណោះដែលមានអ្នកស្លាប់ច្រើន​ជាង។ លោកប្រធានាធិបតី Jair Bolsonaro បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ បើទោះបីជាមានចំនួនករណីខ្ពស់បំផុតទី ២ នៅលើពិភពលោកក៏ដោយ។ លោក​បាន​ធ្វើ​ការ​រិះគន់ការបិទ​ទីក្រុង​ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់ប្រេស៊ីល។

គួរ​បញ្ជាក់​ថា ក្រសួងសុខាភិបាលប្រេស៊ីល​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​ ២៤ ម៉ោងកន្លងមកមានអ្នកស្លាប់ថ្មី ៩៥៦ នាក់ ខណៈ​ដែល​អ្នក​ឆ្លង​សរុប​មាន ៥១៤ ៩៩២​នាក់​នៅ​ទូទាំងប្រទេស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់