- 2020-06-01 14:41:40
- ព័ត៌មាន
ពេលគេងគឺគេង មិនមែនជាការយករឿងស្រ្តេសមកគេងជាមួយឡើយ
- 2020-06-01 14:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលគេងគឺគេង មិនមែនជាការយករឿងស្រ្តេសមកគេងជាមួយឡើយ
ចន្លោះមិនឃើញ
ស្រ្តេសអាចរំខានការគេងកាន់តែធ្ងន់ធ្ងរ ហើយការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យស្រ្តេសកាន់តែខ្លាំងដែរ។ រឿងនេះសុទ្ធតែអាចនាំឲ្យមានបញ្ហាដល់សុខភាពមាត់ធ្មេញ បញ្ហាបេះដូង និងបាក់ទឹកចិត្ត ដូច្នេះចូរធ្វើយ៉ាងណា កាត់បន្ថយការស្រ្តេសឲ្យបានច្រើនបំផុតមុនគេង។
ខាងក្រោមនេះគឺជាការណែនាំអំពីការរំលាយស្រ្តេស មុនពេលចូលគេង៖
ចូរប្រើប្រាស់វិធីព្យាបាលដោយក្លិនអារ៉ូម៉ា ដើម្បីជួយឲ្យមានអារម្មណ៍ធូរស្រាល។ ចូរត្រដុសឡូសិនមានក្លិនផ្កាឡាវែនឌឺ ឬប្រើប្រាស់ប្រេងផ្កាឡាវែនឌឺ
ចូរស្តាប់ចម្រៀងស្រទន់ៗ ចម្រៀងដែលធ្វើឲ្យមានអារម្មណ៍ធូរស្រាល ឬសម្លេងធម្មជាតិមួយចំនួន
បើសិនជាអ្នកមិនអាចបន្ថយការគិតបានទេ ចូរសរសេរវានៅក្នុងកំណត់ត្រាប្រចាំថ្ងៃ ដើម្បីកុំឲ្យវានៅតែមានក្នុងខួរក្បាលទៀត
ចូរអនុវត្តការហាត់យូហ្គា និងធ្វើចិត្តឲ្យស្ងប់ល្អ៕