/5ed607b674bf0_1591084980_medium.jpg)
- 2020-06-02 08:04:18
- ព័ត៌មាន
ពលរដ្ឋអាមេរិកកាំង ៥២% គិតថាលោកដូណាល់ ត្រាំ ជាមនុស្សរើសអើងពូជសាសន៍
- 2020-06-02 08:04:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋអាមេរិកកាំង ៥២% គិតថាលោកដូណាល់ ត្រាំ ជាមនុស្សរើសអើងពូជសាសន៍
ចន្លោះមិនឃើញ
យោងតាមការស្រង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកកាំងប្រមាណជា ៥២% ជឿជាក់ថាលោកប្រធានាធិបតីដូណាល់ ត្រាំ គឺជាមនុស្សដែលរើសអើងពូជសាសន៍។
ការស្ទង់មតិរបស់ Yahoo News / YouGov បានរកឃើញថា ៥២ ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ជឿជាក់ថាប្រធានាធិបតីគឺជាអ្នកប្រកាន់ពូជសាសន៍ ខណៈ ៣៧ ភាគរយផ្សេងទៀតនៃការស្ទង់មតិ បាននិយាយថាគាត់មិនមែនទេ ចំណែក១១ ភាគរយទៀតឆ្លើយថាពួកគេមិនដឹងទេ។ ការសិក្សានេះ ត្រូវបានធ្វើឡើងក្រោយពេលដែលសមាជិកបក្សប្រជាធិបតេយ្យម្នាក់គឺលោក Sen. Ed Markey បានហៅលោកដូណាស់ត្រាំ ថាជាមនុស្សស្មោគគ្រោក និងប្រកាន់ពូជសាសន៍។ លោកបានបន្ដថា ប្រធានាធិបតីអាមេរិកទី ៤៥រូបនេះ ជាអ្នកអុចអាលឲ្យមានការស្អប់ និងប្រកាន់ពូជសាសន៍នៅក្នុងប្រទេស។
ចំណែកទស្សនៈមកពីខាងអ្នកគាំទ្របក្សសាធារណរដ្ឋវិញ មានតែ ១៣%ប៉ុណ្ណោះដែលគិតថាលោក ដូណាល់ ត្រាំប្រកាន់ពូជសាសន៍៕