- 2020-06-05 01:46:37
- ព័ត៌មាន
សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី ៥១៧នាក់ទៀត ខណៈអ្នកឆ្លងសរុបឡើងដល់ជាង ៣ម៉ឺនករណី
- 2020-06-05 01:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី ៥១៧នាក់ទៀត ខណៈអ្នកឆ្លងសរុបឡើងដល់ជាង ៣ម៉ឺនករណី
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសសិង្ហបុរី បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៥១៧នាក់ទៀត ដែលបណ្ដាលឲ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ៣៦ ៩២២នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
យោងតាមក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងចំណោមករណីថ្មីទាំងអស់ ក្នុងនោះមាន ១៥នាក់គឺជាការឆ្លងក្នុងសហគមន៍។ ការវិភាគនៃករណីទាំង ១៥ នេះពីក្រសួងសុខាភិបាលបានបង្ហាញថា ១៣ នាក់ក្នុងចំណោមពួកគេជាជនជាតិឥណ្ឌាភេទប្រុសដែលមានអាយុចន្លោះពី ៣០ ទៅ ៤៨ ឆ្នាំ។ ពីរនាក់ទៀតជាអ្នករស់នៅអចិន្រ្តៃយ៍អាយុ ២៤ និង ៧៨ ឆ្នាំ។ បុរសទាំង ១៥ នាក់ត្រូវបានគេបញ្ជាក់ថា ឆ្លងវីរុសនៅថ្ងៃទី ៣ មិថុនា។ ក្រៅពីនេះ អ្នកដែលឆ្លង ៥០២នាក់ផ្សេងទៀត គឺជាអ្នកស្នាក់នៅកន្លែងពលករចំណាកស្រុក ហើយមិនមានករណីនាំចូលនោះទេ៕