- 2020-06-05 03:42:36
- ព័ត៌មាន
កាត់ទោសអ្នកបើកឡានធន់ធ្ងន់ ជាប់ពន្ធនាគារ ១២ឆ្នាំ ក្រោយបុកស្លាប់ ៥នាក់នៅវៀតណាម
- 2020-06-05 03:42:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់ទោសអ្នកបើកឡានធន់ធ្ងន់ ជាប់ពន្ធនាគារ ១២ឆ្នាំ ក្រោយបុកស្លាប់ ៥នាក់នៅវៀតណាម
ចន្លោះមិនឃើញ
តុលាការក្រុង Hai Duong បានកាត់ទោសអ្នកបើកបររថយន្តដឹកទំនិញម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ កាលពីថ្ងៃពុធពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្ស ៥ នាក់កាលពីខែកក្កដាឆ្នាំមុន។
អ្នកបើករថយន្ដឈ្មោះ Ha Van Hoang អាយុ ២៧ ឆ្នាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើបទបញ្ជាចរាចរណ៍ផ្លូវគោកដោយមាន ទោសធ្ងន់ធ្ងរអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ តុលាការបានចាត់ទុកថាការរំលោភបំពានរបស់គាត់ “ ធ្ងន់ធ្ងរណាស់” និងសមនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។ យោងតាមការចោទប្រកាន់ ឲ្យដឹងថានៅពេលកើតហេតុ បុរសខាងលើបានបើកបររថយន្តដឹកទឹកសុទ្ធតាមផ្លូវជាតិលេខ ៥ ក្នុងស្រុក Kim Thanh ខេត្តហៃដុងភាគខាងជើងប្រទេសវៀតណាមប្រហែល ២ ម៉ោងនៅខាងកើតទីក្រុងហាណូយ។ ការបើកបរធ្វេសប្រហែសរបស់លោកដោយមិនបានមើលផ្លាកសញ្ញាតាមដងផ្លូវ រថយន្ដក៏បានរេចង្កូតទៅបុកបង្កាន់ដៃពុះទ្រូងផ្លូវ ហើយក្រឡាប់សង្កត់អ្នកជិះមូត៉ូនៅផ្លូវម្ខាងទៀត បណ្ដាលឲ្យស្លាប់ ៥នាក់ និងរងរបួសធ្ងន់ ២នាក់។
នៅក្នុងសវនាការ ជនជាប់ចោទ បានឱនក្បាលចុះដើម្បីចៀសវាងមើលទឹកមុខសាច់ញាតិរបស់អ្នកស្លាប់ដែលចូលរួមក្នុងការជំនុំជម្រះ។ បន្ទាប់ពីការកាត់ទោស ជនល្មើស Ha Van Hoang បានឱនគោរពដល់ក្រុមគ្រួសារជនរងគ្រោះហើយសុំការអភ័យទោសផងដែរ៕