• 2020-06-09 03:06:06
  • ព័ត៌មាន

មួយថ្ងៃឆ្លង ២ពាន់នាក់! អ៊ីរ៉ង់កើនឡើងអ្នកឆ្លងវីរុសសរុបជាង ១៧ម៉ឺននាក់

  • 2020-06-09 03:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថាមានករណីឆ្លងវីរុសសរុបចំនួន ១៧៣ ៨៣២​ករណី​ទូទាំង​ប្រទេស​ កាលពីថ្ងៃចន្ទបន្ទាប់ពី​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២ ០៤៣ នាក់​ក្នុង​ពេល ២៤​ម៉ោង​ចុង​ក្រោយ។

រហូតមកដល់ពេលនេះ ជំងឺ​កូវីដ​១៩ បានឆក់យកអាយុជីវិតប្រជាជនអ៊ីរ៉ង់ ៨ ៣៥១ នាក់កើនឡើង ៧០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ក្រៅពីនេះ ១៣៦ ៣៦០​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យខណៈដែល ២ ៦១៩ ​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ក្រុមមន្ត្រីសុខាភិបាលអ៊ីរ៉ង់ បានជំរុញឱ្យប្រជាជនពាក់ម៉ាសមុខនៅតាមទីសាធារណៈជាពិសេស​តាម​យានយន្តដឹកជញ្ជូនសាធារណៈនៅពេលដែលប្រទេសនេះចាប់ផ្តើមធ្វើជំនួញ និងសកម្មភាពសង្គមឡើងវិញ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់