• 2020-06-09 03:26:45
  • ព័ត៌មាន

​ដែក​រលាយ​ចូល​គ្នា​ជាង​៤០​តោន​ត្រូវ​វិស្វករ​យក​ចេញ​ពី​វិហារ​​ Notre-Dame ដែល​ឆេះ​ឆ្នាំ​មុន​​

  • 2020-06-09 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ​ ដែល​​សោកនាដកម្ម​ឆេះ​ព្រះ​វិហារ​ Notre Dame នៅ​ទីក្រុង​ប៉ារីស​ដ៏​ល្បីល្បាញ​របស់​បារាំង​បាន​កន្លង​ផុត​ទៅ​ បន្សល់​ទុក​នូវ​ការ​សោកស្ដាយ​ពី​សំណាក់​ក្រុម​អភិរក្ស​សំណង់​បុរាណ​ និង​ប្រជាជន​ជុំវិញ​ពិភពលោក។​

Notre-Dame ជា​សំណង់​ព្រះវិហារ​កាតូលិក​ដ៏​សំខាន់​ និង​ជា​បេតិកភណ្ឌ​មួយ​របស់​បារាំង​ ត្រូវ​បាន​សាងសង់​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១១៦៣នៃ​សតវត្ស​ទី​១២​ ពោល​គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​មហា​សំណង់​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ដែរ​។ យ៉ាង​ណា​ ការងារ​ជួសជុល​អភិរក្ស​របស់​ព្រះវិហារ​នេះ​បាន​ប្រែក្លាយ​ជា​អគ្គីភ័យ​ឆាបឆេះ​តួ​ព្រះវិហារ​ស្ទើរ​ទាំង​ស្រុង​កាល​ពី​ឆ្នាំ​មុន។​

បច្ចុប្បន្ន​​ក្រុម​វិស្វករ​ និង​ជាង​បាន​ជួសជុល និង​សាងសង់​ឡើង​វិញ​ដោយ​សន្សឹម​ៗ​ ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ មន្ត្រី​នៃ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា​ជាង​ទើប​តែ​អាច​យក​ដែក​រលាយ​ចូល​គ្នា​​ដោយ​សារ​ភ្លើង​ឆេះ​ចេញ​ពី​ទី​នោះ​ប៉ុណ្ណោះ។​ ដំណាក់​កាល​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ហៅ​ថា​ជា​ការ​ប្រថុយប្រថាន​បំផុត​សម្រាប់​ការងារ​ស្ដារ​ឡើង​វិញ​ ដោយ​ដែក​រលាយ​បញ្ចូល​គ្នា​មាន​ទម្ងន់​ជាង​៤០​តោន​ ហើយ​ត្រូវ​យក​ចេញ​ដោយ​មិន​ឲ្យ​ខូច​ជញ្ជាំង​ថ្ម​កំបោរ​ទៀត​ទេ៕ ​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់