- 2020-06-09 05:42:43
- ព័ត៌មាន
កូរ៉េខាងជើងសម្រេចកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង
- 2020-06-09 05:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងសម្រេចកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយកូរ៉េខាងត្បូងរួមទាំងបណ្តាញទូរស័ព្ទបន្ទាន់រវាងមេដឹកនាំប្រទេសទាំងពីរទៀតផងចាប់ពីថ្ងៃអង្គារនេះតទៅ។
កូរ៉េខាងជើងបាននិយាយថានេះជាសកម្មភាពដំបូងនៅក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ទៀត ដោយបានចាត់ទុកប្រទេសកូរ៉េខាងត្បូងថាជា “ សត្រូវ” ។ ការហៅទូរស័ព្ទប្រចាំថ្ងៃដែលត្រូវបានធ្វើឡើងទៅការិយាល័យទំនាក់ទំនងដែលមានទីតាំងនៅទីក្រុងជាប់ព្រំដែនកូរ៉េខាងជើង Kaesong នឹងត្រូវកាត់ផ្ដាច់ពីថ្ងៃអង្គារនេះតទៅ។ រដ្ឋទាំងពីរបានបង្កើតការិយាល័យនេះដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីកិច្ចពិភាក្សាក្នុងឆ្នាំ ២០១៨ ។
កូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅតែមើលមុខគ្នាមិនចំនៅឡើយព្រោះមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពណាមួយទេ ចាប់តាំងពីពេលដែលសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ ១៩៥៣ មក៕