- 2020-06-10 07:08:47
- ព័ត៌មាន
ហ៊ានអត់? ជិះកង់ ឡើងភ្នំ ដេកតង់ កណ្តាលព្រៃភ្នំ
- 2020-06-10 07:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានអត់? ជិះកង់ ឡើងភ្នំ ដេកតង់ កណ្តាលព្រៃភ្នំ
ចន្លោះមិនឃើញ
ការជិះកង់ ជាកីឡាមួយប្រភេទ ដែលជួយទាំងកំលាំងកាយ បញ្ញា ស្មារតី អោយមានភាពស្វាហាប់ និងរឹងមាំ។ សព្វថ្ងៃនេះ កីឡាមួយប្រភេទនេះ មានការពេញនិយមជាខ្លាំង ពីមនុស្សគ្រប់វ័យ គ្រប់ស្រទាប់ ជាពិសេស គឺការជិះកង់កំសាន្ត ជាលក្ខណៈគ្រួសារ គូរសង្សារ និងជាក្រុមមិត្តភក្តិ តែម្តង។
ការជិះកង់ឡើងភ្នំ មិនស្រួលដូចការឡើងភ្នំដោយថ្មើរជើងនោះទេ តែក៏មិនពិបាករហូតដល់អ្នកមិនហ៊ានសាកល្បងនោះដែរ ជឿអត់?
ការជ្រើសរើស ការជិះកង់ ដើម្បីកាត់បន្ថយស្ត្រេស គឺជាជម្រើសដ៏ល្អបំផុត ជាពិសេសក្នុងពេលចុងសប្តាហ៌ ឬថ្ងៃឈប់សម្រាករបស់អ្នក។ មនុស្សជាច្រើនតែងមានការរុញរា ចំពោះការជិះកង់ ព្រោះពួកគេយល់ថា ធ្វើការ៥ថ្ងៃហត់ណាស់ទៅហើយ បែរមកត្រូវជិះកង់ រាប់ម៉ោង ឆ្លងកាត់ព្រៃភ្នំ ភក់ល្បាប់ ទឹកហូរកាត់អីចឹងហ្អាស ដូចជាមិនកើតទេ! ប៉ុន្តែ បើអ្នកក្រឡេកទៅមើល ជ្រុងផ្សេងទៀត នៃការជិះកង់ អ្នកនឹងឃើញពីអ្វីមួយ ដែលអ្នកមិនធ្លាប់បានដឹងពីខ្លួនឯង នោះគឺការប្រឡូកជាមួយធម្មជាតិ និងបទពិសោធន៌ថ្មីៗ។
អ្នកអាចនឹងខ្លាចថា ឡើងមិនដល់ ផ្លូវពិបាកជិះ និងឧបសគ្គផ្សេងៗទៀតជាច្រើនទៀត ប៉ុន្តែអ្នកណាទៅដឹង ថាអ្នកជាមនុស្សកំពុងអង្គុយសរសេររៀបរាប់ពីរឿងដែលអ្នកធ្លាប់បានឆ្លងកាត់ពីការជិះកង់ឡើងព្រៃភ្នំទៅវិញ។
ផ្តល់រូបភាពទាំងស្រុងដោយ ៖ Mr. Nheb Vannak/Adventures at Dancherng Adventure