• 2020-06-11 00:00:00
  • ព័ត៌មាន

ប្រទេសនៅអាស៊ី១ សម្រេចបិទសាលាមិនឲ្យសិស្សចូលរៀន ដរាបណាមិនទាន់មានវ៉ាក់ស៊ាំង

  • 2020-06-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​សាលា​រាប់លាន​នាក់ នឹង​មិន​អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទេ ខណៈ​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​វាយ​ប្រហារ​នៅ​ទូទាំង​ពិភពលោក។

យោង​តាម​សេចក្ដី​ប្រកាស​ផ្លូវ​ការ​របស់​អាជ្ញាធរ​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី ៨​ខែ​មិថុនា​កន្លង​ទៅ​ឲ្យ​ដឹង​ថា សាលា​រៀន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ នឹង​មិន​បើក​ទ្វារ​វិញ​ទេ​ដរាប​ណា​វ៉ាក់ស៊ាំង​កូវីដ១៩ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ។ អាជ្ញាធរហ្វីលីពីនមើលឃើញពីហានិភ័យនៃការវិលត្រឡប់ទៅសាលារៀនវិញខ្លាំងណាស់ បើ​ទោះ​បី​ជា​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​ដូច​ជាបារាំង និងកូរ៉េខាងត្បូង​ចាប់​ផ្ដើម​បើក​ទ្វារ​សាលារៀន​ឡើង​វិញ​ក៏​ដោយ។ អាជ្ញាធរ​បាន​សម្រេច​ជ្រើស​រើស​វិធី​អប់​រំ​ផ្សេង ដោយ​ការ​ចាក់​បញ្ចាំង​មេរៀន​នៅ​តាម​ទូរទស្សន៍​ដើម្បី​សិស្ស​អាច​បន្ដ​ការ​សិក្សា​របស់​ពួកគេ។

បច្ចុប្បន្ន​នេះ ​ក្មេង​ៗ​នៅ​ហ្វីលីពីន​ជាទូទៅមិនត្រូវបានអនុញ្ញាតឱ្យចេញ​ទៅខាងក្រៅផ្ទះ​នោះទេ។ គិត​មក​ត្រឹម​ថ្ងៃ​ទី ១០​ខែ​​មិថុនា ហ្វីលីពីន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប ២២ ៩៩២​នាក់ និង​ស្លាប់ ១ ០១៧​នាក់​នៅ​ទូទាំង​ប្រទេស៕

ប្រភព៖ mothership ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់