- 2020-06-12 02:45:37
- ព័ត៌មាន
ភោជនីយដ្ឋានខ្មែរនៅសៀមរាប ដែលជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់ បើកលក់វិញហើយ
- 2020-06-12 02:45:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋានខ្មែរនៅសៀមរាប ដែលជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់ បើកលក់វិញហើយ
ចន្លោះមិនឃើញ
ភោជនីយដ្ឋាន ខូស៊ីន វត្តដំណាក់ (Cuisine Wat Damnak) ដែលជាប់ជាភោជនីយដ្ឋានល្អមួយ ក្នុងចំណោមភោជនីយដ្ឋានល្អបំផុតទាំង៥០ ក្នុងតំបន់អាស៊ី (Asia's 50 Best Restaurants) ២ឆ្នាំជាប់គ្នា បានបើកដំណើរការវិញហើយ ក្រោយបិទមួយរយៈ។
សហស្ថានិក ខូស៊ីន វត្តដំណាក់ លោក ងួន វេងឆាយ បានលើកឡើងថា ខូស៊ីន វត្តដំណាក់ បានបើកលក់ជាធម្មតាវិញហើយ ក្រោយផ្អាកមួយរយៈ។ ភ្ញៀវដែលគាំទ្រហាង ខូស៊ីន វត្តដំណាក់ អាចមកពិសារអាហារនៅទីនេះបាន។ ក្នុងរដូវកូវីដនេះហាងបានរៀបចំនៅគម្លាតសុវត្ថិភាពពីតុមួយ ទៅតុមួយ សម្រាប់ភ្ញៀវមកពិសារអាហារនៅទីនេះ។
សូមបញ្ជាក់ថា ខូស៊ីន វត្តដំណាក់ ជាហាងដែលប្រើតែគ្រឿងផ្សំក្នុងស្រុកនៅតំបន់ជុំវិញទឹកដីអង្គរ និងផលិតផលដែលដាំដុះក្នុងស្រុកនៅតាមខេត្តមួយចំនួននៅកម្ពុជា លើកលែងតែផលិតផលមួយចំនួនដែលយើងប្រើផលិតផលនាំចូលមានដូចជា ទឹកដោះគោ សូកូឡា ខ្ទឹមស ផ្សិតខ្មៅស្ងួត និងប្រេងចម្អិនអាហារ។
Cuisine Wat Damnak មានទីតាំងនៅតាមបណ្ដោយវិថី ៧មករា ភូមិវត្តដំរី ក្រុងសៀមរាប ខេត្តសៀមរាប៕