• 2020-06-12 07:14:52
  • ព័ត៌មាន

តើអ្នកដឹងទេថា រមណីយដ្ឋានអង្គរ មានការដ្ឋានអ្វីខ្លះ ដែលកំពុងតែសាងសង់ និងជុសជុលឡើងវិញ?

  • 2020-06-12 07:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហប្រធានគណៈកម្មាធិការអាស៊ីស៊ី អង្គរ មន្ត្រីការិយាល័យអង្កការយូណេស្កូប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការចុះត្រួតពិនិត្យមើលការដ្ឋាន ជួសជុល នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៌ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ យ៉ាងរលូន ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនា។

នៅក្នុងសកម្មភាព នៃការចុះត្រួតពិនិត្យការងារតាមការដ្ឋានទាំងនេះ សហប្រធានបច្ចេកទេស (ស្ថានទូតជប៉ុន និងបារាំង) បានធ្វើការប្តូរវេនគ្នា ដោយសហប្រធានបច្ចេកទេសជប៉ុន បានចុះពិនិត្យការងារពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ មិថុនា ចំនែកឯសហប្រធានបច្ចេកទេសបារាំង បានបន្តការងារត្រួតពិនិត្យនេះរហូតដល់ថ្ងៃទី១០ ដែលជាបញ្ចប់តែម្តង។

គួរបញ្ជាក់ដែរថា ការដ្ឋានដែលកំពុងដំណើរការសាងសង់ និងជូសជុលក្នុងរមណីយដ្ឋានអង្គរ ដែលមានដូចជា ការដ្ឋានផ្លូវកង់ ផ្លូវមុខព្រះលានជល់ដំរី ព្រះលានជល់ដំរី ទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត ការដ្ឋានប្រាសាទបាយ័ន ក្លោងទ្វារខាងកើតប្រាសាទតានៃ ខ្លោងទ្វារតាកាវ ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ ការដ្ឋានស្រះស្រង់ និងការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ការដ្ឋាននៅប្រាសាទមេបុណ្យខាងលិច (ការដ្ឋានដែលទទួលជំនួយពីស្ថានទូតបារាំង) ការដ្ឋានប្រាសាទអកយំ ប្រាសាទទន្លេស្ងួត ប្រាសាទព្រៃប្រាសាទ (ប្រាសាទតាអួន) ប្រសាទបន្ទាយធំ និងការដ្ឋានប្រាសាទបន្ទាយស្រី។

ដោយមានការដ្ឋានច្រើនកន្លែងដែលកំពុងជាប់ការសាងសង់ និងជួសជុល ដូច្នេះហើយ សូមបងប្អូនដែលទៅលេងនៅតំបន់រមណីដ្ឋានអង្គរមានការយោគយល់ និងប្រុងប្រយ័ត្នផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទ ៖ Art

មតិយោបល់