• 2020-06-15 03:12:26
  • ព័ត៌មាន

អគ្គិសនីកម្ពុជា ចុះពិនិត្យនាឡិការស្ទង់គីឡូ នៅសាលាឃុំសំបួរ រកឃើញភាពត្រឹមត្រូវ

  • 2020-06-15 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា ក្រោយពិនិត្យ រកឃើញថា នាឡិការស្ទង់ ដើរត្រឹមត្រូវ មិនដូចការរិះគន់នោះឡើយ។ នេះបើយោងតាមខ្លឹមសារផេករបស់ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។

អគ្គសិនីកម្ពុជា បានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបចំពោះការស្នើសុំពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់របស់អ្នកប្រើប្រាស់អគ្គិសនី ដែលត្អូញត្អែរថា ចំនួនគីឡូប្រើប្រាស់របស់ពួកគាត់ មានការកើនឡើងខុសប្រក្រតី មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានជួបប្រជុំពិភាក្សា បំភ្លឺនូវរាល់ចំងល់ ដែលបានលើកឡើងពាក់ព័ន្ធនឹងការប្រើប្រាស់អគ្គិសនី និងបានផ្ទៀងផ្ទាត់នាឡិកាស្ទង់ជូនអ្នកប្រើប្រាស់ នៅសាលាឃុំសំបួរ ស្រុកទ្រាំង ដែលសង្ស័យថា ដើរលឿនខុសប្រក្រតីមកពិនិត្យ និងផ្ទៀងផ្ទាត់ ជាលទ្ធផល មាននាឡិកាស្ទង់ចំនួន ០៤គ្រឿង បានដោះមកផ្ទៀងផ្ទាត់ គឺនៅដំណើរការត្រឹមត្រូវស្ថិតក្នុងស្តង់ដាកំណត់ ±២% ទាំងអស់។

នៅថ្ងៃបន្ទាប់ ក្រុមការងារបានចុះពិនិត្យ និងស្រង់លេខអំណាននាឡិកាស្ទង់ដែលបានដាក់ផ្ទឹមគ្នារយៈពេល ១ខែ របស់អ្នកប្រើប្រាស់ ឈ្មោះ គឹម រដ្ឋា ដើម្បីជាសក្ខីភាព និងឲ្យគាត់អស់ការសង្ស័យទៅលើការប្រើប្រាស់របស់គាត់ក្នុងពេលកន្លងមក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់