• 2020-06-15 03:56:48
  • ព័ត៌មាន

អាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាសផ្អាកចរន្តភ្លើងតំបន់មួយចំនួន

  • 2020-06-15 03:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F8A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

  • ១) ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ

  • ២) ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា

  • ៣) ភូមិបឹងឈូក បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ

  • ៤) ភូមិតាចាន់ និងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់