- 2020-06-15 05:08:26
- ព័ត៌មាន
រដ្ឋបាលខេត្តព្រះវិហារថ្លែងសារអបអរសាទរខួប ៥៨ ឆ្នាំ កម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ
- 2020-06-15 05:08:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តព្រះវិហារថ្លែងសារអបអរសាទរខួប ៥៨ ឆ្នាំ កម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០នេះ បានថ្លែងសារអបអរសាទរ ខួបលើកទី ៥៨ ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០ ។
ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់រដ្ឋបាលខេត្តព្រះវិហារ អមដោយ ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាល របស់ព្រះអង្គ ។ ប្រជានុរាស្ត្រទូទាំងព្រះនគរ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពុជា។
ទំនាស់នៅប្រាសាទព្រះវិហា រវាងប្រទេសកម្ពុជា និង ប្រទេសថៃ បានចាប់ផ្តើមផ្ទុះឡើងខ្លាំង នៅឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ពីបារាំងហើយថៃបាន បញ្ជូនទាហាន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
តុលារការក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ និងបង្គាប់ ឱ្យថៃ ដកយោធាចេញពីតំបន់ប្រាសាទព្រះវិហារ និងប្រគល់ វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ។
កម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ពីភាគីថៃ នៅថ្ងៃទី ១៥ ខែមិថុនា ១៩៦២ ហើយនៅថ្ងៃទី ៧ ខែកក្កដា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា។