• 2020-06-15 06:31:34
  • ព័ត៌មាន

ដើម្បីលើកម្ពស់សោភ័ណភាព អាជ្ញាធរជាតិអប្សរា នឹងកាត់សម្អាតដើមឈើនៅតាមទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ

  • 2020-06-15 06:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២០នេះ បានជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រប់ដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ កាត់ដើមឈើពាក់កណ្ដាលដើម កាត់សម្អាតដើមឈើ និងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួន។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០តទៅរហូតដល់ចប់ភារកិច្ច។

សូមមើលសេចក្តីជូនដំណឹងលំអិតដូចខាងក្រោម៖

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់